ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី 

ឧត្តមសេនីយ៍ឯក ស ថេត នាំថវិកា និងអំណោយចែកជូនពលរដ្ឋទីទ័លក្រ ២០គ្រួសារ នៅសង្កាត់បឹងទំពន់ទី១

ឧត្តមសេនីយ៍ឯក ស ថេត នាំថវិកា និងអំណោយចែកជូនពលរដ្ឋទីទ័លក្រ ២០គ្រួសារ នៅសង្កាត់បឹងទំពន់ទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរដោយអភិបាលខណ្ឌមានជ័យ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំថវិកា ព្រមទាំងអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពទីទ័លក្រចំនួន ២០គ្រួសារ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ក្នុងឱកាសនោះដែរ លោក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់គ្នាៗ ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិឱ្យមានការកសាងអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។

ឧត្តមសេនីយ៍ឯក ស ថេត ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម ជាពិសេសប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពប្រសើរឡើង ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋានត្រូវ ពិនិត្យដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ដាច់បាយស្លាប់នោះទេ។

ជាក់ស្តែងនៅថ្ងៃនេះលោកបានទទួលព័ត៌មានពីក្រុមការងារថាមានបងប្អូនចំនួន២០គ្រួសារ មានជីវភាពលំបាកក៏បានអញ្ជើញមកសំណេះសំណាលផ្ទាល់ជាមួយបងប្អូន ហើយពិនិត្យឃើញថាបងប្អូនពិតជាមានជីភាពភាពលំបាកនឹងបាននាំយកអំណោយមួយចំនួនដើម្បីឧបត្ថម្ភជូនបងប្អូនក្នុងការសម្រួលដោះស្រាយជីភាពបងប្អូនបានមួយរយៈផងដែរ។ កិច្ចការងារសប្បុរសនេះគឺក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតែបន្តដោះស្រាយគ្រប់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជាមួយបងប្អូនបន្ថែមទៀត។ 

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះថាគ្រឿងញៀនបានបង្កផលប៉ះពាល់ដល់អំពើអសន្តិសុខសង្គម ប៉ះពាល់សង្គមគ្រួសារ ប៉ះពាល់សុខភាព អាយុជីវិតខ្លួនឯង និងក៏ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនាំមកសុខសុវត្ថិភាពអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃផងដែរ។

នៅក្នុងកាសនោះប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ឯក ស ថេត និងក្រុមការងារ  ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបានអញ្ជើញមកសាកសួរសុខទុក្ខពួកគាត់ដល់ខ្នងផ្ទះ ដោយក៏មានចិត្តសន្តោសឧបត្ថម្ភជាអំណោយជូនដល់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនបងប្អូន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១ការ៉ុង ទឹកសុទ្ធ៣កេស ទឹកស៊ីអ៉ីវ១យូរ ទឹកត្រី១យូរ ត្រីខ១យួរ មី១កេស និងថវិកាចំនួន ១០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.