ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីហែកគណនីហ្វេសប៊ុកពលរដ្ឋម្នាក់ ឆបោកម្ចាស់ផ្ទះវីងប្តូរប្រាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត អស់ជាង៥០លានរៀល

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីហែកគណនីហ្វេសប៊ុកពលរដ្ឋម្នាក់ ឆបោកម្ចាស់ផ្ទះវីងប្តូរប្រាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត អស់ជាង៥០លានរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីហែកគណនីហ្វេសប៊ុកពលរដ្ឋម្នាក់ ឆបោកម្ចាស់ផ្ទះវីងប្តូរប្រាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត អស់ជាង៥០លានរៀល

 

បន្ទាយមានជ័យ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចហែកគណនី facebook account របស់ពលរដ្ឋ ហើយបាន ឆបោកប្រាក់ អាជីវករផ្ទះវីងប្ដូរប្រាក់អស់ជាង៥០លានរៀល និងប្រជាពលរដ្ឋផ្សេងទៀតចំនួន ១០០០ ដុល្លារ ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថា ដោយ អនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វឿន វី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ម្ចាស់អគារវេលុយវីងនិងប្តូរប្រាក់ និងបណ្តឹងឈ្មោះ ស៊ុន សុខ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិ សឿ ឃុំ សឿ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ ១-ឈ្មោះ រី ឌី ភេទប្រុស។ អាយុ១៩ឆ្នាំ ២-ឈ្មោះ ចែម ដារ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។ ៣- ឈ្មោះ ហ៊ុន លីហេង ភេទប្រុស អាយុ ២៦ ឆ្នាំ យកមកសួនាំពាក់ព័ន្ធបទល្មើសខាងលើ។
– យោងបណ្តឹងជនរងគ្រោះ ឈ្មោះ វឿន វី បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០ ២៣កន្លងទៅ មានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់លេខទូរស័ព្ទ ០៧១៦៣ ០៦១៦៦, ០៧១៩២១០៩៥៨, ០៧១៨៤៩៧៦០០, ០១៥៧២៧៤២៦, ០១៧៤២៨៨៧៤ បានលួចហែកគណនីហ្វេសបុករបស់ឈ្មោះ ចាន់ថៃ ឡុងគឿ ហើយឆាតទៅហ្វេសបុកឈ្មោះ Vong Vy ដោយ សរសេររៀបរាប់ថាបានផ្ញើរប្រាក់បាត់ថៃចូលក្នុងគណនីធនាគាររបស់ឈ្មោះ វឿន វី រួចរាល់ហើយ ដោយឱ្យឈ្មោះ វឿន វី ប្ដូរប្រាក់បាតទៅជាប្រាក់រៀលខ្មែរ ហើយឱ្យផ្ញើរប្រាក់បន្តទៅលេខទូរស័ព្ទ ៥ខ្សែមានលេខ ០៧១៦៣០៦១២២ ,០៧១៩៦១០៩៥៨,០៧១៨៤៩៧៦០០,០១៥៧៦៧៥៦៦, ០១៧៤២៨៨៧៤ តាមរយៈធនាគារវឹង ចំនួន១៤លើក ស្មើនឹងប្រាក់ ៥០.៨៤០.០០០ (ហាសិបលានប៉ែតសិបបួនម៉ឺន)រៀល ក្រោយពីបានវេរប្រាក់ហើយ ទើបឈ្មោះ វឿន វី បានពិនិត្យមើលប្រតិបត្តិការ តែមិនឃើញមានទឹកប្រាក់ចូល ដូចការសរសេរឆាតទេ បន្ទាប់មកឈ្មោះ រឿន វី បានទាក់ទងទៅឈ្មោះ កាយ ណារាជ ដែលជាម្ចាស់ហ្វេសបុក ឈ្មោះ ចាន់ថ ឡុងគឿ ទើបដឹងថាហ្វេសបុកឈ្មោះ ចាន់ថៃ ឡុងគឿ ត្រូវបានគេលួចហែកយកទៅឆបោក ប្រាក់ទេ ទើបដឹងថាខ្លួនចាញ់បោកគេ ។
– យោងបណ្តឹងជនរងគ្រោះ ឈ្មោះ ស៊ុន សុខ បានឲ្យដឹងថា មានម្ចាស់គណនីអេស៊ីលីដាឈ្មោះ RY DY ដែលមាន លេខកូដគណនី ០៧១៣ ៩៨៤១៣៦ បានលួចហែកគណនីហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ហើយយកទៅឆាតបោកប្រាក់ ឈ្មោះ ស៊ុន សុខ ចំនួន ១០០០ ដុល្លារ ដោយឈ្មោះ ស៊ុន សុខ និងឈ្មោះ អ៊ិន សំណាង ធ្លាប់ស្គាល់រាប់អានគ្នា ទើបឈ្មោះ ស៊ុន សុខ ព្រមផ្ទេរប្រាក់ឱ្យទៅគណនីអេស៊ីលីដាឈ្មោះ RY DY ដែលមានលេខកូដគណនី ០៧១ ៣៩ ៨៤១៣៦ ចំនួន ១០០០(មួយពាន់)ដុល្លារ ។ បន្ទាប់ពីឈ្មោះ ស៊ុន សុខ បានផ្ទេរប្រាក់រួចរាល់បានទាក់ទងទៅឈ្មោះ អ៊ិន សំណាង ទើបដឹងថាហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ត្រូវបានគេលួចហែកយកទៅឆបោកប្រាក់គេ ។
បច្ចប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.