ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែងជិត ៨គីឡូម៉ែត្រក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែងជិត ៨គីឡូម៉ែត្រក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ជាការពិតណាស់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរវាងតំបន់ជនបទ និងទីប្រជុំជន។ វិស័យនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ។

ជាក់ស្តែងព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង៧,៨០០ម៉ែត្រ ក្នុងភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកពង់ស្ពឺ ព្រមជាមួយប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ជាធម្មតាក្នុងដំណើរការសាងសង់ផ្លូវ វាអាចហុយឱ្យហើយខែក្ដៅស្ងួតបែបនេះ វារឹតតែហ៊ុយទៀត បើដូច្នេះហើយសូមបងប្អូនមានការយោគយល់ក្នុងពេលលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូន ធ្វើដំណើរកាត់តំបន់ការសាងសង់ហ្នឹងវាត្រូវតែហុយវាមានការលំបាកខ្លះមកសុំឱ្យយោគយល់ដល់បងជាកងវិស្វកម្មសាងសង់ផ្លូវនេះផង។

ជាពិសេសសុំឱ្យមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ពេលផ្លូវសាងសង់រួចរាល់ហើយ សូមកុំលឿនពេកប្រយ័ត្នជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ពេលនេះកើតឡើងដោយសារមនុស្ស ហើយអត្រាស្លាប់ដោយជំងឺកូវីដ១៩ លែងសោះតែនៅសល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃប្រមាណ ០៧នាក់។ ឧប្បត្តិហេតុនោះតែពេលខ្លះកើតដោយសារតែទឹកប្តូរនិស្ស័យ (ស្រា) ក្នុងខ្លួនពេលស្រវ៉ឹងហ្នឹងហ៊ានខ្លាំងជាងមុន បើកលឿនជាងមុនទើបកើតឡើងនៅគ្រោះថ្នាក់ចរាចណ៍បែបនេះ។

លោកតំណាងរាស្ត្រ បានបន្តថា ការស្ថាបនាការជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គមនាគមន៍ និងសេវាសាធារណៈ បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ដែលបានជួយជំរុញឱ្យមានកំណើន សេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទនៅទូទាំងខេត្ត។

លើសពីនេះ ការតភ្ជាប់បណ្តាញផ្លូវជនបទ បានបង្កភាពងាយស្រួល លើផ្នែកគមនាគមន៍ដឹកជញ្ជូន។ ពេលនេះយើងបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូ និងក្រាលបេតុងនាពេលនេះ ដែលជាគម្រោងកែលម្អផ្លូវជនបទជំហ៊ានពីរក្នុងគោលបំណងសំខាន់ធ្វើឱ្យមានលក្ខណៈល្អប្រសើរដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋចំណេញ ពេលវេលាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនផលិតផល ក៏ដូចជាកសិផល ទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាសមិទ្ធផលនេះឡើង ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្ពឺ ៦ភូមិ និងឃុំសែនដី ២ភូមិ។

ហើយអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផលដែល បានកសាងឡើងនាពេលនេះ ជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាមសម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោថា «មានផ្លូវគឺមានសង្ឃឹម» ជាពិសេសជាងនេះទៅទៀត គឺសម្រាប់តភ្ជាប់ពីភូមិ ឃុំមួយ ទៅភូមិ ឃុំមួយទៀត ហើយជួយសម្រួលដល់ការធ្វើចរាចរណ៍ទៅមកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.