ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សកម្មភាព ប្រចាំថ្ងៃរបស់ កងកម្លាំងប៉ុស្តិ៍រនគរបាលដ្ឋបាលប៉ោយប៉ែតនិងកម្លាំងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត!!!

សកម្មភាព ប្រចាំថ្ងៃរបស់ កងកម្លាំងប៉ុស្តិ៍រនគរបាលដ្ឋបាលប៉ោយប៉ែតនិងកម្លាំងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រុងប៉ោយប៉ែត)៖នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ ត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត បានចាត់ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលប៉ោយប៉ែត សហការណ៏ជាមួយក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត នឹងមេភូមិ អនុភូមិ និងកម្លាំងប្រជាការពារភូមិផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផលងាយរងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះនិងការចំណាកស្រុកទាំងប្រថុយប្រថាន ពលរដ្ឋចូលរួមមានចំនួន ២៧នាក់ ស្រី១៥នាក់ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក៏បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋ បើមានការបន្ទាន់ ឬអសន្តិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋានបងប្អូនរស់នៅ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មក កងកម្លាំងឈរជើងតាមគោលដៅ នៅជិតផ្ទះបងប្អូន ឬ ទំនាក់ទំនងតាមលេខទូរសព្ទទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ ០៦៨-២៨២៨៨៤-០៩២-២៨២៨៨៤ដើម្បីចាត់ឱ្យកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលា។ ­

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.