ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

ឃាតកម្មបាញ់ប្រហារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ, ជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លន

ឃាតកម្មបាញ់ប្រហារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ, ជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាតកម្មបាញ់ប្រហារ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ, ជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លន

(កំពង់ចាម)៖ អំពើឃាតកម្មដោយប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ផ្ដើមចេញពីទំនាស់ក្នុងគ្រួសារ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំ​នួន២នាក់ ក្នុងនោះឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ជិន ចាន់ណា អាយុ៣៩ឆ្នាំ។

របាយការណ៍បន្ថែមរបស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន  ទទួលបានបញ្ជាក់ថា ដើមឡើយជនរងគ្រោះ បានទូរស័ព្ទទៅជនដៃដល់ដែលត្រូវជាប្អូនជីទួតមួយ ឈ្មោះ ឆេង សេង ហៅធីវ ដើម្បីពិភាក្សាគ្នារឿង លើកផ្នូរជីដូនដែលបានកប់នៅលើដីរបស់ជនរងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប (ប្ដីស្ដ្រីដែលបាត់បង់ជីវិត)។

ក្រោយមកជនដៃដល់បានបើករថយន្ដមួយគ្រឿង មកដល់ផ្ទះជនរងគ្រោះដែលមានទីតាំងនៅភូមិឃុំខាងលើ ដើម្បីពិភាក្សាគ្នាតែនិយាយមិនត្រូវគ្នានោះទេ ភ្លាមនោះជនដៃដល់បានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ ដែលត្រូវបងជីទួតមួយចំកណ្ដាលមុខ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះបានបាញ់រះចំនួន៥ទៅ៦គ្រាប់ ទៅលើឈ្មោះ ផុន សុភ័ណ្ឌ បណ្ដាលឲ្យរងរបួសចំប្រអប់ដៃ ខាងស្ដាំចំនួន១កន្លែង និងចំក្បាលផ្នែកខាងស្តាំ ចំនួន១កន្លែង (គ្រាប់បៀមនៅនឹងក្បាល) និងប្រពន្ធឈ្មោះ ជិន ចាន់ណា ត្រូវចំក្បាលចំនួន១កន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពជនដៃដល់បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុ។ ប៉ុន្ដែក្រោយមកត្រូវបានគេប្រទះឃើញផ្លុកចោលនៅស្រុកបាធាយ ខេត្តកំពង់ចាម។

រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ដែលដឹកនាំដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត រួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.