ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា

អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត ប្តេជ្ញាជម្រុញការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំង២

អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត ប្តេជ្ញាជម្រុញការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ដើម្បីផលប្រយោជន៍ប្រជាជន នៃប្រទេសទាំង២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឆាំណានវីត តេរ៉ាត់ អភិបាលនៃគណៈអភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការជម្រុញការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ដើម្បីបម្រើផលប្រយោជន៍ ក៏ដូចជាសេចក្តីត្រូវការ និងសុខមាលភាពប្រជាជន នៃប្រទេសទាំង២។

ការប្តេជ្ញាចិត្តជម្រុញខាងលើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងអភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តត្រាត នាថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៣ នៅសាលបន្ទប់រងចាំ ជាន់ទី៤ សាលាខេត្តត្រាត ដោយបានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអភិបាលរងនៃគណៈអភិបាលខេត្តត្រាត។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ធ្វើឡើងស្របគ្នា ក្នុងដំណើរទស្សនកិច្ចសិក្សា រយៈពេល២ថ្ងៃ របស់គណៈប្រតិភូខេត្តពោធិ៍សាត់ តាមការអញ្ជើញរបស់រដ្ឋបាលខេត្តត្រាត ដោយទទួលបានការអនុញ្ញាត និងគាំទ្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

សម្រាប់ដំណើរទស្សនកិច្ចសិក្សានេះផងដែរ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តត្រាត ពិសេសជម្រុញ និងពន្លឿនការបើកឱ្យដំណើរការ ច្រកទ្វារព្រំដែន ថ្មដា-បានថាសេន ឱ្យក្លាយជាច្រកទ្វាព្រំដែនអន្តរជាតិឆាប់ៗខាងមុខ។

ជាមួយគ្នានោះ ភាគីកម្ពុជា-ថៃ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រហូតឈានទៅរកផ្លូវមួយដែលល្អ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរួមគ្នា ដែលអាចនិយាយបានថា «ខេត្តពោធិ៍សាត់ គឺមានប្រយោជន៍សម្រាប់ខេត្តត្រាត ហើយខេត្តត្រាត ក៏មានប្រយោជន៍សម្រាប់ខេត្តពោធិ៍សាត់ផងដែរ»។

គួរជម្រាបជូនថា យោងតាមកំណត់ហេតុ នៃកិច្ចប្រជុំអភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ អានុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានព្រមព្រៀងគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៤ រួមមាន៖
១. ច្រកអានសេះ ខេត្តព្រះវិហារ ទល់មុខច្រកអានម៉ា ខេត្តឧប៊ុនរាជធានី
២. ច្រកថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត
៣. ច្រកភ្នំដី ខេត្តបាត់ដំបង ទល់មុខច្រកបានខៅឌិន ខេត្តស្រះកែវ
៤. ច្រកជប់គគីរ ខេត្តឧត្តរមានជ័យ ទល់មុខច្រកសាយតាគូ ខេត្តបុរីរម្យ។

ភាគីប្រទេសទាំងពីរ ក៏បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធបានជួបគ្នា ពិសេសខេត្តនឹងខេត្ត ដើម្បីពន្លឿនការបើកឱ្យដំណើរការច្រកព្រំដែនទាំង៤ខាងលើ ជាច្រកទ្វារព្រំដែនអន្តរជាតិ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.