ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ជនមានពិការភាពមានសិទ្ធិជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល

ជនមានពិការភាពមានសិទ្ធិជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ) ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងថា ជនមានពិការភាពគ្រប់រូបមានសិទ្ធិធ្វើការ ជ្រើសរើសការងារដោយសេរី រីករាយនឹងលក្ខខណ្ឌការងារសមរម្យ និងអំណោយផល និងអាចទទួលបានគម្រោងជំនួយសម្រាប់អ្នកអត់ការងារធ្វើ។

ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងដូចនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបទដ្ឋានច្បាប់ជាតិក្នុងកិច្ចគាំពារជនពិការ ដែលមានការចូលរួមពី តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច និងតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុណ្ណារ៉េត ផងដែរ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបានបញ្ជាក់ថា ជនមានពិការភាពមានសិទ្ធិទទួលស្តង់ដារសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងសុខភាពបន្តពូជ ជារួមគឺសេវាថែទាំសុខភាពជាមូលដ្ឋាន និងតម្លៃសមរម្យ ព្រមទាំងមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារពេទ្យ តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពលកម្មកាយសម្បទា ឬមន្ទីរពេទ្យរដ្ឋ។

ឯកឧត្តមបានបន្ថែមទៀតថា ជនមានពិការភាពមនុស្សគ្រប់រូបមានសិទ្ធិទទួលបានរបបសន្តិសុខសង្គម រួមទាំងការធានារ៉ាប់រងសង្គមដែលមានផងដែរ ដែលជួយពួកគាត់ ក្នុងការធានានូវមធ្យោបាយសម្រាប់ជីវិតដ៏ថ្លៃថ្នូរ និងសមរម្យ។

ជាមួយគ្នាដែរ រដ្ឋលេខាធិការរូបនេះគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក វិស័យពិការភាពមានការរីកចំរើន ហើយការធ្វើបរិយាបន្នពិការភាពទៅក្នុងការផ្តល់សេវាសាធារណៈ និងការអនុវត្តកម្មជាតិផ្សេងៗដូចជាការកម្មវិធីកិច្ចគាំពារសង្គមជាដើម ក៏ត្រូវបានផ្តល់អាទិភាពសម្រាប់ជនមានពិការភាព។

ក្នុងឱកាសនោះដែរ តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុណ្ណារ៉េត បានលើកឡើងថា វគ្គបណ្តុះបណ្តាលអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការនេះ គឺជាកាលានុវត្តភាពមួយថ្មី សម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ស្ពឺ ក្នុងការពង្រីកនូវចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ មានលទ្ធភាពធ្វើការផ្សព្វផ្សាយនិងចែករំលែកចំណេះដឹងបន្តអំពីអនុសញ្ញាស្តីពីសិទ្ធិជនពិការដល់អ្នកពាក់ព័ន្ធ និងសហគមន៍ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញានេះឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងទិសដៅចម្បងគឺបម្រើឲ្យផលប្រយោជន៍បងប្អូនជនពិការ។

តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច ក៏បានគូសបញ្ជាក់ថា ជនពិការគួរតែមានសិទ្ធិចូលទៅកាន់បរិយាកាសទូលំទូលាយ ដើម្បីស្វែងរកសក្តានុពលរបស់ពួកគេក្នុងនាមបុគ្គល និងជាពលរដ្ឋ។ លទ្ធភាពទទួលបានគឺជាលក្ខខណ្ឌជាមុនសម្រាប់ជនពិការក្នុងការរស់នៅដោយឯករាជ្យ និងចូលរួមយ៉ាងពេញលេញ និងស្មើភាពនៅក្នុងសង្គម។ ប្រសិនបើគ្មានលទ្ធភាពទទួលបានបរិយាកាសរូបវន្ត ការដឹកជញ្ជូន ព័ត៌មាន និងទំនាក់ទំនង បច្ចេកវិទ្យា និងមធ្យោបាយ និងសេវាកម្មផ្សេងទៀត ជនពិការនឹងមិនមានឱកាសស្មើគ្នាសម្រាប់ការចូលរួមក្នុងសង្គមរបស់ពួកគេឡើយ។

លោកស្រីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនបន្ថែមទៀតនូវឧបករណ៍ និងចំណេះដឹងដែលអ្នកត្រូវការ ដើម្បីបំពេញបេសកកម្មដ៏សំខាន់របស់អ្នកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជនពិការ ហើយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាន សិទ្ធិមនុស្សនិងសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.