ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ
.jpg)
.jpg)







ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធី រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ យ៉ាងច្រើនកុះករ។



