ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលរងខេត្តស្វាយរៀងចែកកាតាបដល់សិស្សានុសិស្សនិងប្រគេនអង្ករ ៥០០គីឡូក្រាមនិងបច្ច័យមួយចំនួនដល់វត្តមុនីសាលា(ហៅវត្តឡ) ក្រុងស្វាយរៀង

អភិបាលរងខេត្តស្វាយរៀងចែកកាតាបដល់សិស្សានុសិស្សនិងប្រគេនអង្ករ ៥០០គីឡូក្រាមនិងបច្ច័យមួយចំនួនដល់វត្តមុនីសាលា(ហៅវត្តឡ) ក្រុងស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

­

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀងនិងលោកហែម ពិសិដ្ឋអភិបាលរងខេត្ត ព្រមទាំងលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន​​នៅព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៣បានដឹកនាំក្រុមការងារចែកកាតាបដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយតឿ ក្រុងស្វាយរៀងនិងប្រគេនអង្ករចំនួន ៥០០ គីឡូក្រាមនិងប្រគេនបច្ច័យមួយចំនួនដល់វត្តមុនីសាលា ហៅវត្តឡ។

ពិធីចែកកាតាបដល់សិស្សានុសិស្សនិងប្រគេនអង្ករ បច្ច័យដល់វត្តមុនីសាលានេះដែរ ក៏មានការចូលរួមពីលោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាក្រុង ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោកប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិតមែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុលអភិបាលខេត្ត ដែលសម្ដេចនិងលោកអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយទីណាមានការលំបាកនោះ សម្ដេចនិងឯកឧត្តមអភិបាលខេត្តតែងតែចាត់ឲ្យក្រុមការងារចុះជួយបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះលោក ប៉េង ពោធិ៍ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដ៏រឹងមាំផងដែរ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដោយមានរោងចក្រ សហគ្រាសនៅខេត្តស្វាយរៀងប្រមាណជាង ២០០កន្លែង ដែលអាចស្រូបយកកម្មករ កម្មការិនី ប្រមាណជិត ១០ ម៉ឺននាក់បម្រើការងារ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសឈី លូ ដែលមានក្រុមហ៊ុនសៃលុនផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ បានធ្វើឲ្យកម្មកររាប់រយនាក់មានការងារធ្វើ និងមានប្រាក់ចំណូលទៀងទាត់ជាប្រចាំខែផងដែរ។

លោកបានបន្តថា សាលារៀនក៏បានមកនៅខិតជិតផ្ទះរបស់សិស្សានុសិស្ស ហើយសម្រាប់ខេត្តស្វាយរៀងសាលារៀនរាប់រយខ្នងមានទាំងសាលាមត្តេយសិក្សា រហូតដល់សាកលវិទ្យាល័យដែលធ្វើឲ្យវិស័យធនធានមនុស្សពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រាក់ចំណូលរបស់ពលរដ្ឋកាន់តែកើនឡើង ធ្វើឲ្យជីវភាពពលរដ្ឋខេត្តស្វាយរៀងមានការរីកចម្រើនពូធាបានមួយកម្រិតថែមទៀត។

នៅក្នុងឱកាសនោះដែរ ដើម្បីផ្សារភ្ជាប់និងវិស័យព្រះពុទ្ធសាសនា លោកប៉េង ពោធិ៍សា និងលោកហែម ពិសិដ្ឋព្រមទាំងគណៈប្រតិភូក្រុមហ៊ុនសៃលុន និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងក៏បាននាំនូវអង្ករចំនួន ៥០០គីឡូក្រាមនិងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តមុនីសាលាផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.