ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន​សាយលន់គ្រុប​ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន​សាយលន់គ្រុប​ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ​ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ និងប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។

ជំនួបនេះក៏មានការអញ្ជើញចូលរួម​ពីអភិបាលរងខេត្ត ​និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

អគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ បានថ្លែងអំណរគុណអភិបាលខេត្ត ដែលកន្លងមកតែងតែផ្តល់នូវការកៀរគរគ្រប់មធ្យោបាយដើម្បីឲ្យក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ​។

ទន្ទឹមនោះក្រុមហ៊ុនបាននិងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត​ ដើម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស​ ក៏ដូចជាផ្តល់ការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញ ការងារក្នុងរោងចក្រនេះ។

លោកអភិបាលខេត្ត បានសម្ដែងការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់​ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត​ ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​ ក៏ដូចជាតំបន់នានាទៀត​ ក្នុងខេត្តស្វាយរៀងយើង។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត​ សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគ​នានា​មកបណ្តាក់ទុននៅខេត្តស្វាយរៀង​ ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ ​ដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូន ប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលលោកអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕ ­

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.