ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ព្រឹកស្អែក! គណៈប្រតិភូខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា នឹងអញ្ជើញទស្សនកិច្ចសិក្សា នៅខេត្តត្រាត ប្រទេសថៃ

ព្រឹកស្អែក! គណៈប្រតិភូខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា នឹងអញ្ជើញទស្សនកិច្ចសិក្សា នៅខេត្តត្រាត ប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ តាមកម្មវិធីដែលបានគ្រោងទុក បើពុំមានការប្រែប្រួលទេនោះ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ គណៈប្រតិភូខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នឹងអញ្ជើញធ្វើទស្សនកិច្ចសិក្សា រយៈពេល២ថ្ងៃ នៅខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។

ក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសម រវាងថ្នាក់ដឹកនាំខេត្តទាំង២ នៅសាលប្រជុំសាលាខេត្តត្រាត។

ជាមួយគ្នា គណេៈប្រតិភូនឹងបន្តទៅទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តត្រាត រួមមាន៖
១-ចូលគោរព ទីសក្ការៈស្តេចរាជកាលទី៥ និងទស្សនាសារមន្ទីរខេត្តត្រាត
២-ទស្សនកិច្ចសិក្សា មណ្ឌលអប់រំកែប្រែ (ពន្ធនាគារ) ខៅរៈកាំ ដែលបានអប់រំកែប្រែអ្នកទោសឱ្យមានវិជ្ជាជីវៈ មានការងារ និងមានគំរូ ឬគម្រោងសេដ្ឋកិច្ចគ្រប់គ្រាន់ទៅថ្ងៃអនាគត
៣-ទស្សនកិច្ចសិក្សា ភូមិធម្មជាតិត្បាញក្រណាត់ និងទេសចរណ៍របស់សហគមន៍ និងការនាំសំរាមយកមកកែច្នៃសម្រាប់វិស័យទេសចរណ៍ នៅស្រុកឡែមង៉ប
៤-ជិះសាឡាង ដើម្បីទស្សនកិច្ចវិស័យទេសចរណ៍ នៅប្រជុំកោះដែលមានឈ្មោះល្បី និងទស្សនកិច្ចសិក្សា អំពីការចិញ្ចឹមត្រីតុកកែម្យ៉ាង ដែលកម្រ និងជិតផុតពូជ
៥-ជិះទូកទស្សនាកម្សាន្ត ទេសភាពសមុទ្រខេត្តត្រាត នាពេលល្ងាច ជាមួយនឹងការអធិប្បាយ អំពីការធ្វើដំណើរជុំវិញកោះឆាង
៦-ទស្សនាចំការផ្លែឈើ ក្នុងស្រុកខៅ
៧-ពិសាបុហ្វេផ្លែឈើ និងសិក្សាអំពីកសិទេសចរណ៍
៨-ទស្សនាទំនិញចម្រុះ នៅផ្សារទំនើប Lottus, Makro ឬសហករថៃ
៩-ទស្សនាសារមនី្ទរជំរុំជនភាសខ្លួន ក្នុងសម័យសង្គ្រាម
១០-ទស្សនកិច្ចសិក្សា នៅកំពង់ផែពហុបំណងខ្លងយ៉ៃ
១១-ទស្សនកិច្ចសហគមន៍ទំនិញ ដែលធ្វើពីគ្រឿងសមុទ្រក្រៀម
១២-ធ្វើដំណើរត្រឡប់ទៅច្រកព្រំដែន ភូមិថាសេន-ភូមិថ្មដា វិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.