ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ហ៊ុន ម៉ានី ចូលរួមបុណ្យសពមេឃុំព្រៃវិហារ ក្រោយបញ្ចប់កិច្ចប្រជុំនៅគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី ចូលរួមបុណ្យសពមេឃុំព្រៃវិហារ ក្រោយបញ្ចប់កិច្ចប្រជុំនៅគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមការងារគណបក្សចុះជួយស្រុក និងឃុំ និងគណៈកម្មាធិការបក្សស្រុកគងពិសី ដោយទទួលដំណឹងពីមរណភាពរបស់ឧបាសក ឌួង សយ ប្រធានគណៈកម្មាធិការគណបក្សឃុំព្រៃវិហារ និងមេឃុំព្រៃវិហាររួចមក លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធនៅគេហដ្ឋាននៃសព ដែលស្ថិតក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី ចូលរួមសោកស្តាយ ចំពោះការទទួលមរណភាពរបស់ឧបាសក ឌួង សយ ដែលជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ការបាត់បង់នូវមន្រ្តីគណបក្ស និងមេឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកន្លងមកឧបាសក ឌួយ សយ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង ការពារ អភិវឌ្ឍន៍ ភូមិឃុំ និងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិតាមរយៈគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានបក្ស។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សចុះជួយស្រុក និងឃុំ និង គណៈកម្មាធិការបក្សស្រុកបរសេដ្ឋ និងស្រុកគងពិសី ពេញមួយថ្ងៃ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.