ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន


ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលបានសម្រេចរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយនឹង GGGI ក្នុងការពន្លឿន​របៀបវារៈអភិវឌ្ឍន៍បៃតង​នៅកម្ពុជារយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ​ ចាប់តាំងពីកម្ពុជាចូលជាសមាជិកដំបូងកាលពីឆ្នាំ២០១៣មក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើង ពីអាទិភាពការងារសំខាន់ៗដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរក្សាបានកិច្ចគាំពារបរិស្ថាន ការរស់នៅដោយចីរភាព ពាក់ព័ន្ធនឹងការដឹកជញ្ជូនដោយនិរន្តរភាព ថាមពលនិរន្តរភាព ការគ្រប់គ្រងសំណល់រឹងនិងរាវដោយនិរន្តរភាព មូលប័ត្រនិងសញ្ញាប័ណ្ណបៃតង និងមូលនិធិប្រសិទ្ធភាពថាមពល ដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ។ ឯកឧត្តមបន្តទៀតថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ GGGI ក្នុងការកៀរគរធនធាន ដើម្បីឆ្លើយតបកំណើនគម្រោងវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍបៃតងនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនៃភាពជាដៃគូររវាងក្រសួងបរិស្ថាន និង GGGI នេះ យើងបានសម្រចលទ្ធផលសំខាន់ៗមួយចំនួនដូចជា (១). ផែនការទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ ២០១៨-២០៣០ (២). ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនិរន្តរភាព ឆ្នាំ២០២០-២០៣០ សម្រាប់ទីក្រុងចំនួនប្រាំពីរ (ព្រះសីហនុ កែប សៀមរាប បាត់ដំបង បាវិត កំពុងចាម និងសួង) (៣). ការសិក្សាការវាយតម្លៃសក្ដានុពលការភិវឌ្ឍន៍បៃតងនៅកម្ពុជា និងផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៃការអភិវឌ្ឍន៍ឧស្សាហកម្មបៃតង និង(៤). ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរ និង(៥) លទ្ធផលមួយចំនួនទៀតស្ថិតក្នុងគម្រោងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

ក្រសួងបរិស្ថាន និង GGGI នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពរួមមាន៖ ឧស្សាហកម្មបៃតង និងអគារបៃតង ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន ការគ្រប់គ្រងសំណល់រឹង និងរាវប្រកបដោយនិរន្តរភាព ការដឹកជញ្ជូនដោយនិរន្តរភាព និង ហិរញ្ញប្បទានបៃតងប្រកបដោយនវានុវត្តន៍ដូចជា ហិរញ្ញប្បទានកាបូន និងមូលប័ត្រ និងសញ្ញាប័ណ្ណបៃតងជាដើម៕ អរគុណសន្តិភាព
 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.