ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២៣:៣៨​ នាទី​ នៅចំណុច​លេីសួនច្បារ​សម្តេច​ក្រឡាហោម​ ស្ថិតនៅ​ក្នុង​ភូមិ​រំចេក៥​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ (​ កាប់ដោយ​ប្រេីប្រាស់​កាំបិត​ខ្វែវ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

១.ឈ្មោះ​ ហាំម៉ាត់​ យ៉ាព្រី​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​នរា១​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។

២.ឈ្មោះ​ ញឹម​ សារត្ន័​ ហៅ​ សត់​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ដំណាក់ហ្លួង​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

៣.ឈ្មោះ​ ហឿន​ កុសល​ ហៅ​ ឆេះ​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។

៤.ឈ្មោះ​ ឆេង​ សុថន់​ ហៅ​ វុធ​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អណ្តូងព្រីង​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

កាលពី​ថ្ងៃទី​ ០៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ០២​:៤០​ នាទី​ នៅចំណុច​មុខ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ (​ សាលាតិចណូ​ )​ ក្រុមជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ទៅ​លេី​ជនរងគ្រោះ​ ចំនួន​ ០២​ នាក់​

១.ឈ្មោះ​ រាត្រី​ សូរិយា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកអំពរ​ ឃុំ​អណ្តេីកហែប​ ស្រុក​រតនមណ្ឌល​ ខេត្ត​បាត់ដំបង​ បណ្តាលឲ្យ​រងរបួស​ ដាច់​សរសៃ​កែងជេីង​ខាង​ឆ្វេង​ មុត​រយះ​ចង្កេះពីក្រោយ​ប្រវែង​ ០២​ សង់ទីម៉ែត្រ​ ចេញឈាម​ និង​ដាច់​ម្រាមដៃ​ចង្អុល​ខាង​ឆ្វេង​ ។

២.ឈ្មោះ​ ស៊ីថា​ ពុទ្ធារ៉ា​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងរាំង​ សង្កាត់​អូរម៉ាល់​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ ជនរងគ្រោះ​ខូចខាត​ស្តុបខាងក្រោយ​ នឹង​ ស្លាកលេខ​ ។

មូលហេតុ​ដែល​បណ្តាល​មក​ពី​ ក្រុមទាំង​០២​ នេះ​ បាន​រាំ​ឌឺដង​ដាក់គ្នា​នៅ​ក្នុង​ក្លឹប​។

វត្ថុតាង​ដកហូត​រួម​មាន​ ៖ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ចំនួន​ ០២​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.