ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

មន្ត្រីជំនាញបញ្ជាក់ថាជំនឿរបស់ពលរដ្ឋគោរពបូជាលោកយាយម៉ៅផ្តល់ប្រយោជន៍ច្រើនដល់សង្គម

មន្ត្រីជំនាញបញ្ជាក់ថាជំនឿរបស់ពលរដ្ឋគោរពបូជាលោកយាយម៉ៅផ្តល់ប្រយោជន៍ច្រើនដល់សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីជំនាញមន្ទីរធម្មការ និងសាសនាខេត្ត បានលើកឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ថា ជំនឿនៃការគោរពបូជាចំពោះអាស្រមរូបសំណាកលោកយាយម៉ៅ គឺជាទំនាមទម្លាប់សីលធម៌ដ៏ល្អមួយរបស់ខ្មែរ ដើម្បីរំលឹកដល់គុណ និងដាស់តឿនចិត្តឲ្យខ្លាចបាប និងខ្មាសបាប ប្រឹងប្រែងកសាងតែអំពើល្អតាមកាយ វាចា ចិត្ត។ ហើយបច្ចុប្បន្ន ជំនឿទាំងនោះ មិនទាន់សាបសូន្យទេ ថែមទាំងបានផ្តល់ផលប្រយោជន៍ច្រើនដល់សង្កមផងដែរ។

លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត បានប្រាប់ឲ្យដឹងថា វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឲ្យកក់សំគាល់ ព្រះសង្ឃ និងវត្តអារាមនៅក្នុងខេត្តមានការកើនឡើងជាដំដាប់ ដោយសារតែប្រជាពលរដ្ឋមានជំនឿ និងធ្វើការបូជាចំពោះគុណព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃង។ បច្ចុប្បន្នខេត្តកំពតមានវត្តអារាមសរុបចំនួន ២៧១វត្ត ព្រះសង្ឃងមានចំនួន ២៦១៤អង្គ។ ដោយឡែក ចំពោះជំនឿគោរពបូជាអាស្រមរូបសំណាកលោកយាយ ម៉ៅ នៅតាមតំនប់ផ្សេងៗជាច្រើននៅក្នុងខេត្ត មិនមានអ្វីខុសឆ្គងចំពោះសាសនាទេ ដោយសារតែវាគឺជាទំនាមទម្លាប់ សីលធម៌ដ៏ល្អមួយរបស់ខ្មែរ ដើម្បីរំលឹកដល់គុណបុព្វការីជន និងដាស់តឿនចិត្តឲ្យខ្លាចបាប និងខ្មាសបាប ប្រឹងប្រែងកសាងតែអំពើល្អតាមកាយ វាចា ចិត្ត។ លោកបានបញ្ជាក់ថា ទំនាមទម្លាប់នេះ មិនអាចលប់បំបាត់បានទេ ដោយសារតែជំនឿមួយនេះបានផ្តល់ផលប្រយោជន៍ច្រើនដល់អ្នកគោរពផ្ទាល់ និងសង្គមផងដែរ។

ប្រជាពលរដ្ឋលក់គ្រឿងដង្វាយបានប្រាប់ឲ្យដឹងថា ក្រៅពីមុខរបរធ្វើស្រែចំការ ពួគាត់បានលក់គ្រឿងដង្វាយដើម្បីបានកម្រៃមួយចំនួនជួយទ្រទ្រង់ជីវភាព ។ពួកគាត់បញ្ជាក់ថា បើអ្នកជឿកាន់តែច្រើន ពួកគាត់ក៏លក់ដាច់កាន់តែច្រើន សម្រាប់ថ្ងៃចុងសប្តាហ៍អាចលក់គ្រឿងដង្វាយបានចន្លោះពី ២០ ទៅ៦០ចាន ឬ ឈុត។

ភ្ញៀវទេសចរ និងអ្នកមកលាបំណន់ ដែលចូលទៅថ្វាយបង្គំលោកយាយម៉ៅ បានប្រាប់ឲ្យដឹងដែរថា  ការដែលចូលទៅថ្វាយបង្គំ ឬបួងសួង វាជាទម្លាប់តពីដូនតា ឳពុកម្តាយគាត់មក  ហើយគ្រប់ពេលធ្វើដំណើឆ្លងកាត់អាស្រមលោកយាយម៉ៅ ពួកគាត់ត្រូវតែឈប់ចូលទិញគ្រឿងសក្ការៈបូជាថ្វាយលោកយាយម៉ៅ។

យ៉ាងណាក៏ដោយប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ដែរថា ពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងជឿ ឬគោរពដើរតាមសាសនាមួយណាក៏បាន និងថារាល់សាសនាតែងអប់រំមនុស្សឲ្យល្អ  ប៉ុន្តែលោកស្នើសុំថា មុនពេលជឿទៅលើជំនឿអ្វីមួយ ត្រូវមានការពិចារណា មានហេតុផលឲ្យច្បាស់លាស់ ដើម្បីកុំឲ្យចាញ់បោកបុគ្គលមួយចំនួនតូច ដែលយកសាសនាធ្វើជាខែលដើម្បីបម្រើដល់ប្រយោជន៍ផ្ទាល់ខ្លួន ៕ កែវ វណ្ណ:

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.