ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាលខេត្តកំពង់ធំ បន្តទទួលដង្ហែព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម, ក្បូនដង្ហែមកដល់ស្រុកស្ទោង

រដ្ឋបាលខេត្តកំពង់ធំ បន្តទទួលដង្ហែព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម, ក្បូនដង្ហែមកដល់ស្រុកស្ទោង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា (ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដោយទទួលបន្តពីខេត្តសៀមរាបនៅចំណុចភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង។

ពិធីនេះដែរមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមានអ្នកជិះកង់ ម៉ូតូ និងរថយន្តប្រមាណជិត២ពាន់នាក់ និងប្រជាពលរដ្ឋ សិស្សានុសិស្សឈរអមសងខាងផ្លូវយ៉ាងច្រើនកុះករផងដែរ។

លោក ងួន រតនៈ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ រដ្ឋបាលខេត្តកំពង់ធំពិតជាមានមោទនភាពណាស់ដែលបានទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

នេះគឺជាការវិលត្រឡប់មកដល់ខេត្តកំពង់ធំ បន្ទាប់ពីបានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសតាមតំបន់អាស៊ាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយបានធ្វើមាតុភូមិនិវត្តន៍មកវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហើយបានដង្ហែតាមបណ្តារខេត្តជាប់បឹងទន្លេសាប មុននឹងដង្ហែទៅពហុកីឡាដ្ឋានជាតិមរតកតេជោដើម្បីប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបានបន្តថា ព្រឹត្តិការណ៍នៃការការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជារង់ចាំរហូតដល់៦៤ឆ្នាំ រហូតដល់កម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ក្រោមមូលបទ «កីឡារស់ក្រោមសន្តិភាព» នេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ដែលនេះសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូរណ៍ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យកម្ពុជាមានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះ និងល្បីសុះសាយលើឆាកអន្តរជាតិ។

បន្ទាប់ពីទទួលក្បួនព្រះអគ្គិជ័យកីឡានៅស្រុកស្ទោងនេះហើយ នៅវេលាថ្ងៃត្រង់ថ្ងៃដដែល ក្បួនដង្ហែព្រះអគ្គិជ័យនេះនឹងបន្តទៅទីរួមខេត្តកំពង់ធំ។

សូមរំលឹកថា ព្រះអគ្គិជ័យកីឡាបានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.