ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គាំទ្រឱ្យដំណើរការឡើងវិញ ការស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គាំទ្រឱ្យដំណើរការឡើងវិញ ការស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត វីនសេនហ្សូ ស្តារីតា អនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣នេះ ។

ក្នុងជំនួបនេះ លោក វង សូត ថ្លែងថាបន្ទាប់ពីរៀបច្បាប់ រាជរដ្ឋាភិបាលក៏បានប្រកាស ដាក់ឲ្យដំណើរការឡើងវិញ ការងារស្មុំកូន ក្រោយមានការអាក់ខាន ដោយសារតែកូវីដ-១៩។ ម្យ៉ាងវិញទៀត លោក វង សូត បានគូសបញ្ជាក់ថា អ៊ីតាលី បានផ្ដល់ការបណ្តុះបណ្តាល ទាក់ទិនទៅនឹងនីតិវិធីស្មុំកូន បង្ហាត់បង្រៀនច្បាប់ដើម្បីការពារជនរងគ្រោះ សិទ្ធិផ្សេងៗទៀត សំដៅធានាការស្មុំកូនឲ្យស្របតាមគោលការណ៍កំណត់ និងបញ្ជៀសការ ប្រើប្រាស់រូបភាពនេះជាការជួញដូរ។ ហើយក៏មានភ្នាក់ងាររបស់អ៊ីតាលី ធ្វើការងារស្មុំកូនបានសហការយ៉ាងជិតស្និទជាមួយក្រសួង ធ្វើការងារស្មុំកូននេះឡើងវិញផងដែរ ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី វង សូត ក៏បានណែនាំកិច្ចការទាំងអស់នេះទៅដល់ក្រុមការងារឲ្យធ្វើបន្ត ចែករំលែកផ្លាស់ប្តូរបតិយោបល់គ្នាទៅវិញទៅមក ហើយសង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺដកូវីដ-១៩បានវិលទៅរកភាពធម្មតាវិញ ការងារទាក់ទងនឹងការស្មុំកូន ក៏អាចធ្វើទៅធម្មតាវិញដូចគ្នាដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត វីនសេនហ្សូ ស្តារីតា មានប្រសាសន៏ថា លោកនិងក្រុមការងារ ពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយនឹងលោករដ្ឋមន្ត្រី និងក្រុមការងាររបស់ក្រសួងសង្គមកិច្ចនៅពេលនេះនិងបាន ថ្លែងអំណរគុណចំពោះក្រុមការងារដែលបានធ្វើការជាមួយនឹងមជ្ឍមណ្ឌលកៃ របស់អ៊ីតាលី និងបានអរគុណទៅដល់អាជ្ញាធរស្មុំកូនកម្ពុជា ដែលបានខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈ ទាំងអស់ដែលអាចធ្វើការងារមួយនេះប្រព្រឹត្តទៅដោយរលូន លោកក៏បានលើកឡើងថា លោកបានធ្វើការងារជាមួយនឹងក្រសួងយុត្តិធម៌ អំពីកិច្ចការស្មុំកូនអន្តរជាតិនេះ ហើយក៏បានជជែកអំពីសិទ្ធិកុមារ ការការពារកុមារនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកបានលើកឡើងថាការធ្វើកិច្ចការទាំងអស់នេះ មិនមែនតែក្មេងដែលជាក្មេងមកពីប្រទេសកម្ពុជា ឬក៏ក្មេងនៅក្នុងប្រទេសអ៊ីតាលី នោះទេគឺលោកបានធ្វើកិច្ចការទាំងអស់នេះ ក្មេងទូទាំងពិភពលោកតែម្ដង ហើយលោកក៏បានធ្វើការទៅតាមអនុសញ្ញាក្រុងឡាអេ ដែលជាកិច្ចការមួយដែលនិយាយពីការស្មុំកូននេះដែរ នឹងធ្វើការដោយគោរពសិទ្ធិរបស់កុមារ ជាមួយនឹងគ្រួសាររបស់កុមារទាំងអស់នោះ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ទាំងអត្ថប្រយោជន៍ ទាំងបទដ្ឋានគតិយុត្តិទាក់ទិននឹងការស្មុំកូនអន្តរប្រទេស គឺធ្វើយ៉ាងម៉េចដើម្បីការពារផលប្រយោជន៍របស់កុមារ ហើយសម្រាប់លោកប្រធានអង្គការក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ ដែលនេះគឺជាការបង្ហាញមួយ ពីព្រោះថាមានកុមារខ្លះគឺជាជនរងគ្រោះជា ហើយទាក់ទិនទៅនឹងការសុំកូន កុមារទទួលបានសិទ្ធិមួយដែលទទួលបានស្របទៅតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.