ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

លោក អៀ ចាន់ណា ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន

លោក អៀ ចាន់ណា ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក អៀ ចាន់ណា ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ លោក អៀ ចាន់ណា អតីតសកម្មជនរបស់ក្រុមប្រឆាំង នៅយប់ថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលបានអន្តរាគមន៍ដើម្បីធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
តាមវីដេអូ ដែលបណ្តាញព័ត៌មាន   ទទួលបាន លោក អៀ ចាន់ណា បានសម្តែងនូវភាពសប្បាយរីករាយដោយបានជួបជាមួយនឹងសាច់ញាតិបងប្អូន និងក្រុមគ្រួសារ បន្ទាប់ពីបាននៅក្រៅឃុំ។ លោកបានជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យមានសុខភាពល្អ រឹងមាំ និងទទួលជោគជ័យគ្រប់ភារកិច្ច។
លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០២០។
អំឡុងជាប់ពន្ធនាការ លោក អៀ ចាន់ណា បានសុំការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងកន្លងមក ហើយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក៏ទទួលយក និងស្នើរដ្ឋមន្ត្រីយុត្តិធម៌ ធានាឱ្យបាននៅក្រៅឃុំបណ្តោះអាសន្នផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.