ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំរៀង ​ចុះ​បង្ក្រាប​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក ករណីនាំ​ពលករ​ឆ្លងដែន​មិន​ស្របច្បាប់​

មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំរៀង ​ចុះ​បង្ក្រាប​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក ករណីនាំ​ពលករ​ឆ្លងដែន​មិន​ស្របច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំរៀង ​ចុះ​បង្ក្រាប​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក ករណីនាំ​ពលករ​ឆ្លងដែន​មិន​ស្របច្បាប់​.!

 

(បាត់ដំបង) ៖ យោងតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង​១៥:០០​នាទី ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ​២០២៣ ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការ​មូលដ្ឋាន​ស្រុក​កំរៀង បាន​ចុះ​បង្ក្រាប​ករណី ឆបោក និង​នាំចេញ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហូ​វ សារិទី្ធ​ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​រោគ ឃុំ​ស្ពាន់​ស្រែង ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ តាម​បណ្តឹង​របស់​ពលក ចំនួន ០៨ នាក់ ។​

​ពលករ បាន​អះអាង​ថា ជនសង្ស័យ​ខាងលើ បាន​ឆបោក​យក​ប្រាក់​ពី​ពួកគាត់​សរុប​អស់​ទឹកប្រាក់​ចំនួន ៣២,៦០០ បាត ដើម្បី​ធ្វើ​ឯកសារ​ឲ្យ​ពួកគាត់​ឆ្លងដែន​ទៅ​ចូល​ថៃ​។ ប៉ុន្តែ​ពេល​ពួកគាត់​ឆ្លងដែន​ចូល​ទឹកដី​ថៃ តម្រួត​មិន​អនុញ្ញាតឲ្យ​ចូល​ឡើយ ព្រោះ​ឯកសារ​ពួកគាត់​ជា​ឯកសារ​ក្លែងក្លាយ ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
១-​ឯកសារ​ក្លែងក្លាយ​សំរាប់​ពលករ​ឆ្លងដែន​ចំនួន​១៦១​សន្លឹក​
២-​លិខិតឆ្លងដែន​១៦​ក្បាល​
៣-​ម៉ាស់​ពណ៌ ខៀវ ចំនួន ០១
៤-​ប្រាក់​បាត ចំនួន ៤២,២០០ បាត​
៥-​ប្រាក់រៀល ៧០,០០០ រៀល​
៦-​រថយន្ត Lexus RX 350 ពណ៌ ស ភ្នំពេញ 2BN-2852
៧-​ទូរស័ព្ទដៃ ០២​គ្រឿង​
៨-​កាត​ស៊ី​ជំ​ពូ​ចំនួន​០៧​តាត​
៩-​កា​តព​ណ៍ស​ចេញ​ដោយ​ស្ថានទូត​ខ្មែរ​ចំនួន​០១​កាត​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ចាត់ការ​តាម​នីតិវិធី ៕ដោយ ព្រំ ហន

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.