ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ​រំពឹងថា ប្រទេសផ្សេងទៀតដែលរៀបចំព្រឹត្តិការស៊ីហ្គេមក្រោយៗ ​នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជាវិញ

សម្តេចតេជោ ហ៊ុន សែន ​រំពឹងថា ប្រទេសផ្សេងទៀតដែលរៀបចំព្រឹត្តិការស៊ីហ្គេមក្រោយៗ ​នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជាវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានបង្ហាញក្តីរំពឹងថា ប្រទេសដ៏ទៃទៀត ដែលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយៗទៀត នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជា ដែលបានទៅចូលរួមប្រកួត។

ទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ បើទោះបីជាប្រទេសទាំងនោះ មិនអនុគ្រោះក៏ដោយ ក៏សម្តេចមិនដាក់លក្ខខណ្ឌទាមទារនោះឡើយ ព្រោះអ្វីដែលកម្ពុជាផ្តល់ដល់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជានេះ គឺជាទឹកចិត្តរបស់កម្ពុជា ដែល​មាន គឺ «ប្រទេសតូច តែបេះដូងធំ»។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានរៀបចំធ្វើឡើង នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។​

សម្តេចបានគូសបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿថាផ្នែកកីឡា នឹងអាចមានការប្រែប្រួលទៅលើការគិតគូរឡើងវិញអំពីភាពជាម្ចាស់ផ្ទះ យ៉ាងហោចណាស់ ក្នុងបណ្តាប្រទេសអាស៊ាន មានប្រទេសអាស៊ានខ្លះអាចនឹងឆ្លើយតបតាមបែបបរិការណ៍ជាមួយកម្ពុជា។ កាលពីបញ្ជូនកីឡាករមកកម្ពុជា កម្ពុជាអត់យកលុយ ពេលកម្ពុជាបញ្ជូនទៅវិញអត់យកលុយវិញដែរ។ តែខ្ញុំមិនដាក់លក្ខខណ្ឌហ្នឹងទេ ទោះបីជាអ្នកឯងឱ្យឬមិនឱ្យ គឺជារឿងរបស់អ្នក ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ប្រទេសតូចក្រតែថ្លើមធំ»។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានចំណាយថវិកាប្រមាណ​៧លានដុល្លារ សម្រាប់ការរៀបចំ​អាហារ​ទទួលប្រតិភូកីឡាទាំងអស់ ដែលនេះគឺជាទឹកចិត្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

សម្តេចលើកឡើងថា ប្រសិនបើកម្ពុជា ជាប្រទេសអ្នកមាននោះ កម្ពុជានឹងកាន់តែផ្តល់ជំនួយ និងចែករំលែកទៅ​កាន់ប្រទេសដ៏ទៃឱ្យកាន់តែច្រើន ​ខណៈដែលកន្លងមក ពេលអំឡុងពេលកើតមានជំងឺកូវីដ១៩ កម្ពុជា​ បាននាំយកជំនួយប្រគល់ឱ្យប្រទេសចំនួនផងដែរ ដូចជា នេប៉ាល់ ទីម័រ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសគុយបា បើទោះបីជា កម្ពុជា ជាប្រទេសក្រក៏ដោយ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី​ មុននឹង​ចូលរួមប្រកួតកីឡាស៊ីហ្គេមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់គណៈប្រតិភូកីឡាស៊ីហ្គេម ចំនួន១១៣៦នាក់ ក្នុងម្នាក់ៗថវិកា៥០០ដុល្លារ​​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.