ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង​ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​១ខ្សែ ប្រវែងជិត ៣គីឡូម៉ែត្រ នៅសង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង

ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង​ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​១ខ្សែ ប្រវែងជិត ៣គីឡូម៉ែត្រ នៅសង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ជុក​ មុន្នី​ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង​ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ​ ១ខ្សែ​ មានប្រវែង ២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់​ លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង, ប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាពនានាក្នុងខេត្ត​ លោកនាយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ សមាជិកក្រុម ពប្រឹក្សាក្រុង លោកអភិបាល​ អភិបាលរងក្រុង លោកនាយក​ នាយករងរដ្ឋបាលសាលាក្រុង​ កងកម្លាំងទាំង៣ និង​សមាជិកក្រុមប្រឹក្សាសង្កាត់សង្ឃ័រ​ ព្រះសង្ឃ​ លោកស្រី​ ជាថ្នាក់ដឹកនាំភូមិ​ ប្រជាការពារ​ និងប្រជាពលរដ្ឋជាច្រើន រូបទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា​ «ផ្លូវបេតុងមួយខ្សែ១ខ្សែ មានប្រវែង២,៧០៧ម៉ែត្រ​ ដែលយើងបានសំណេះសំណាល​ បើកការដ្ឋាននៅភូមិពភ្លា​ និងភូមិអកនាគ​ សង្កាត់សង្ឃ័រ​នៅពេលនេះ​ គឺបានឆ្លើយតបទៅ និងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវ​នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ»។

លោក ម៉ែន វិបុល បានបន្ថែមថា​ សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ដែលនេះ គឺពិតជាសរបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេចតេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន១០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ក្រម៉ា១​ និងថវិកា​ ២០,០០០រៀល​។ ប្រជាការពារ​កម្លាំងសមត្ថកិច្ច​ និងក្រុមការងារជាងស្ថាបនាផ្លូវ​ ក្នុងម្នាក់ៗទទួលបានថវិកា​ ២០,០០០រៀល​ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.