ខេត្តបាត់ដំបង,ស្រុកកំរៀង
សៃឡូប្រមូលទិញកសិផលមួយកន្លែងកំពុងផ្លាស់ប្តូរមុខរបរ ដោយទទួលទិញធ្យូងពីប្រជាកសិករវិញដើម្បីនាំចេញទៅប្រទេសថៃដោយខុសច្បាប់។ថ្មីៗនេះ គេសង្គេតឃើញថា មានសៃឡូមួយកន្លែង ដែលមានយីហោ វ៉ា នីដា សឹបផ្លាយ(ខេមបូឌា) ស្តិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលកន្លងមកមានការទទួលទិញកសិផល បានប្រែ ក្លាយមុចរបរ ទៅជា ទទួលទិញធ្យូងវិញ ដែលគេយកទីតាំងសៃឡូនេះ ធ្វើជាកន្លែងស្តុកធ្យូង។ពាក់ព័ន្ធនឹងការទទួលទិញនិងប្រមូលទិញធ្យូងពីប្រជាពលរដ្ឋ គ្រប់ទិសទី នេះអាចបង្កជាហានិភ័យទៅលើតំបន់ព្រៃឈើមួយចំនួនដែលស្ថិតនៅតាមបណ្តោយព្រំដែន មានខេត្តប៉ៃលិន,ខេត្តបាត់ដំបង,ខេត្តឧត្តរមានជ័យ។ល។ហើនេះទីតាំងខាងលើ មានថៅកែជាជនជាតិថៃ ឈ្មោះ វ៉ា នីដា ដែលបានមកបោះទុនទិញដីខាងលើបង្កើតសៃឡូជាយូរឆ្នាំមកហើយដែលទុកសំរាប់ទទួលទិញកសិផលក្នុងស្រុកមិនតែប៉ុណ្ណោះទីតាំងខាងលើមានលោក យឹម សម្បត្តិ ជាមេការ លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះថា កន្លងមកក្រុមហ៊ុនរបស់លោកពិតជាបានទទួលទិញធ្យូងពីប្រជាជនដែលដឹកមកដល់សៃឡូលោកពិតប្រាកដមែនដោយគិតជាគីឡូ ក្នុង១គីឡូ ស្មើ៤៦០រៀល ហើយ ក្នុង១ការ៉ុងស្មើ៣០គីឡូក្រាម។
លោកបន្តថា ការដឹកជញ្ជូនធ្យូងចេញទៅប្រទេសថៃ គឺដឹកចេញតាមច្រកទ្វារតំបន់អូរអន្លក់ឆ្លងចូលទៅប្រទេសថៃ។ សម្រាប់បញ្ហាខាងលើនេះ លោក ពិត ភារក្ស នាយខ័ណ្ណរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង បាននិងកំពុង ចាត់កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបវេល អោយចុះទៅពិនិត្យហើយ ព្រោះបើតាមផ្លូវច្បាប់ ធ្យូងគ្មានច្បាប់អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេសជាដាច់ខាត ប៉ុន្តែដោយសារតាមច្រកនីមួយៗ កម្លាំងរបស់លោកមិនមានសិទ្ធិឈរជើងនោះឡើយ ៕ មួន រិទ្ធីយ៉ា




