ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

​មេបញ្ជាការរង​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ បញ្ជាក​កងកម្លាំង​ក្រោម​ឱវាទ​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ

​មេបញ្ជាការរង​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ បញ្ជាក​កងកម្លាំង​ក្រោម​ឱវាទ​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ពលរដ្ឋ​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង​នាយសេនាធិការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ នា​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ បាន​ចុះ​ត្រួតពិនិត្យ និង​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ជូន​កងកម្លាំង​អន្តរាគមន៍​កងពលតូច​ថ្មើរជើង​លេខ​៥១ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ ដែល​អាច​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​។​

​ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​គ្រប់​រូប​នៃ​កងកម្លាំង​អន្តរាគមន៍​ទាំងអស់​របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ប្រុងប្រៀប​កម្លាំង មធ្យោបាយ និង​សម្ភារ​តាម​ផែនការ ដើម្បី​រង់ចាំ​អនុវត្តតាម​បទបញ្ជា​ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន​។​

​ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បាន​អប់រំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ​ដល់​កងកម្លាំង​ទាំងអស់ និង​បន្ត​ប្រុងប្រយ័ត្ន​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​វិធានការ ៣​ការពារ និង​៣​កុំ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.