ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ សមិទ្ធផល​សំខាន់ៗ​ទាំងអស់នេះ សុទ្ធ​តែ​កើត​ពី​អំណោយផល​នៃ​សុខសន្តិភាព

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ សមិទ្ធផល​សំខាន់ៗ​ទាំងអស់នេះ សុទ្ធ​តែ​កើត​ពី​អំណោយផល​នៃ​សុខសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បាន​លើកឡើង​ថា សមិទ្ធផល​សំខាន់ៗ​ទាំងអស់នេះ គឺ​សុទ្ធតែ​កើត​ពី​អំណោយផល​នៃ​សុខសន្តិភាព ដែល​ជា​បរិស្ថាន​គ្រប់​ដណ្តប់​ចាំបាច់​សម្រាប់​ការងារ​ស្តារ​កសាង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឡើងវិញ នៅ​ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧ មករា ១៩៧៩ និង​ការបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​។​

​លោក​ថ្លែង​បែប​នេះ​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សរុប​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​ក្នុង​ភារៈ​ជា​អ្នក​សង្គ្រោះ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ពិធី​ជួបជុំ​ប្រកប​ដោយ​អត្ថន័យ និង​ភាពសប្បាយ​រីករាយ​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​នេះ​។ ពិតណាស់ ស្ថានភាព​នៃ​ការជួបជុំ​ក្នុងថ្ងៃនេះ គឺ​មាន​លក្ខណៈ​ខុស​ផ្ទុយគ្នា​ស្រឡះ​ពី​ស្ថានភាព​កាលពី​ជាង​២​ឆ្នាំមុន ខណៈ​ដែល​រាជធានី​ភ្នំពេញ​នៅ​ពេល​នោះ​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយ​ដែល​យើងទាំងអស់គ្នា​ពិតជា​មាន​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​ទៅ​មុខ​នៃ​ស្ថានការណ៍ ដែល​ពិបាក​នឹង​ប៉ាន់ស្មាន ជា​ពិសេស​បើ​ប្រៀប​ទៅ​នឹង​ភាពច្របូកច្របល់ ដែល​បាន​កើតមាន​នៅក្នុង​បណ្តា​ប្រទេស​នានា​ជាច្រើន​ក្នុង​តំបន់ និង​សាកលលោក​នាពេលនោះ​។​

​លោក​បាន​កោតសរសើរ និង​អំណរគុណ​ជូន​ចំពោះ «​កងទ័ព​អាវ​ស​» ទាំង​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស ដែល​បាន​រួម​សាមគ្គី​គ្នា​ជាមួយនឹង​មន្ត្រី​រាជការ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុងនាម​ជា​កម្លាំង​សរុប​របស់​ជាតិ ដោយ​ពេលនោះ​បាន​សស្រាក់​សស្រាំ​បំពេញ​ភារកិច្ច​ដោយ​មិន​ខ្លាច​នឿយហត់ និង​ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង រហូត​មិន​គិតដល់​អាយុជីវិត​របស់​ខ្លួនឯង សំដៅ​ធ្វើ​យ៉ាងណា​សង្គ្រោះ និង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ចាស់​ក្មេង​ឱ្យ​រួចផុត​ពី​មាត់ជ្រោះ​មរណៈ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​លោក ហ៊ុន ម៉ា​ណែ​ត បានឲ្យដឹង​ទៀតថា ទោះបីជា​ជំងឺ​កូវី​ដ​-១៩ នៅ​មិនទាន់​ត្រូវបាន​លុបបំបាត់​ទាំងស្រុង ប៉ុន្តែ​បន្ទាប់ពី​បាន​ជម្នះ​ឆ្លងកាត់​មហា​គ្រោះភ័យ​នៃ​វិបត្តិ​នេះ ជា​ពិសេស​តាមរយៈ​ជោគជ័យ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​។ កម្ពុជា​បាន​ខិតខំ​ពុះពារ​រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​របស់​ខ្លួន​។ ក្នុងនេះ សន្តិភាព ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​សន្តិសុខ​សាធារណៈ និង​សុខភាព​សាធារណៈ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពសុខសាន្ត​របស់​ប្រជាជន ត្រូវបាន​រក្សា​ការពារ​យ៉ាង​គត់មត់​ដោយ​កម្លាំង​ជាតិ​ទាំងមូល ដែល​បាន​រួម​សាមគ្គី​យ៉ាង​រឹងមាំ​ជុំវិញ​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេជោ ជា​ប្រមុខ​ដឹកនាំ​។​

​លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា សព្វថ្ងៃនេះ រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ប្រែ​មុខមាត់​ទាំង​ផ្នែក​សំណង់​អគារ​, ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័នុ្ត​, សេវា​អគ្គិសនី​, សេវា​ទឹក​ស្អាត​, សេវា​អប់រំ​, សេវា​សុខាភិបាល​, សន្តិសុខ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ព្រមទាំង​សេវាកម្ម​ចម្រុះ​សម្បូរបែប​ជាច្រើន​ផ្តល់​ដោយ​វិស័យ​ឯកជន ហើយ​ពិត​ស័ក្តិសម​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ចំណុច​នៃ​សរសៃឈាម​ប្រមូលផ្តុំ​គ្រប់ផ្នែក​គ្រប់​វិស័យ​របស់​ជាតិ ទាំង​នយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និង​វប្បធម៌​។​

​លោក​ថ្លែងថា «​សមិទ្ធផល​សំខាន់ៗ​ទាំងអស់នេះ គឺ​សុទ្ធតែ​កើត​ពី​អំណោយផល​នៃ​សុខសន្តិភាព ដែល​ជា​បរិស្ថាន​គ្រប់​ដណ្តប់​ចាំបាច់​សម្រាប់​ការងារ​ស្តារ​កសាង និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ឡើងវិញ នៅ​ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧ មករា ១៩៧៩ និង​ការបញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.