ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល

នគរបាលក្រុងប៉ោយប៉ែត ចុះផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់លំនៅដ្ឋាន

នគរបាលក្រុងប៉ោយប៉ែត ចុះផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់លំនៅដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឱ្យលោកវរសេនីយ៍ទោ នី វិបុល អធិការរង ផែនអត្តសញ្ញាណកម្ម ចុះថតអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមអនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបន្ទាយមានជ័យ។

ជាលទ្ធផលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានថតអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋបានចំនួន៨៩នាក់ (ស្រី៤៩នាក់) ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋបាន១១សន្លឹក ផ្តល់សៀវភៅក៤ចំនួន៧ក្បាល ផ្តល់សៀវភៅក២ចំនួន៩ក្បាល។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ពលរដ្ឋគ្រប់ ពិសេសយុវជនទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់ សូមទៅធ្វើអត្តសញ្ញាណបណ្ណឲ្យបានគ្រប់គ្នា គឺទៅធ្វើនៅអធិការដ្ឋានក្រុង-ស្រុកទាំង៩ ដែលនៅជិតផ្ទះរបស់អស់លោកអ្នកឲ្យបានគ្រប់គ្នា ជៀសវាងមានភាពយឺតយ៉ាវនាំឲ្យលោកអ្នកបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ អាណត្តិទី៧ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

ក្រៅពីនេះ កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងគ្រប់បណ្តាក្រុង-ស្រុកទាំង៩ កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ ក៏បានចេញល្បាតតាមទីប្រជុំជននានា ក្នុងភូមិសាស្ត្រក្រុងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងកម្លាំងមួយចំនួនត្រូវបានប្រចាំការ ត្រៀមអន្តរាគមន៍បង្ការ បង្ក្រាប សង្គ្រោះ ក្នុងករណីមានបទល្មើសផ្សេងៗ គ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.