ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ហ៊ុន ម៉ា​នី លើកឡើងថា យុវជន​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ និង​ជា​ក្តីសង្ឃឹម​របស់​ប្រទេសជាតិ ដែល​មាន​តួនាទី និង​កាតព្វកិច្ច មក​ជំនួស​គ្រប់​កិច្ចការ​ប្រទេសជាតិ​ទាំងអស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​មានប្រសាសន៍​លើកឡើងថា យុវជន​គឺជា​សសរទ្រូង ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ និង​ជា​ក្តីសង្ឃឹម​របស់​ប្រទេសជាតិ ដែល​មាន​តួនាទី និង​កាតព្វកិច្ច មក​ជំនួស​គ្រប់​កិច្ចការ​ប្រទេសជាតិ​ទាំងអស់ ដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ​។ លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា ការងារ​ដែល​យុវជន​ត្រូវ​បំពេញ​កាតព្វកិច្ច និង​តួនាទី​នោះ​គឺ ការងារ​ការពារ​ជាតិ ការងារ​អភិវឌ្ឍន៍​ជាតិ ការងារ​ដឹកនាំ​គ្រប់គ្រង កិច្ចការ​នយោបាយ សេដ្ឋកិច្ច ការទូត បច្ចេកទេស​វិទ្យាសាស្ត្រ សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ចការ​ដ៏​ទៃ​ទៀត​ជាច្រើន ប្រៀប​បាន​នឹង​ទំពាំង ដែល​ស្នង​ប្ញ​ស្សី យ៉ាង​ដូច្នេះ​ដែរ ដូច្នេះ​ជោគវាសនា​អនាគត នៃ​ប្រទេស​ជាតិ​នី​មួយៗ ពិតជា​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ ដែល​កត្តា​ស្លាប់​រស់​របស់​ជាតិ ។​

​លោក​បាន​លើកឡើង​ដូចនេះ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ចំនួន ៦៤០​នាក់​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន​ទៀត​ផងដែរ​។​

​លោក​ហ៊ុន ម៉ា​នី ក៏​បាន​ជំរុញ​ដល់​យុវជន​ទាំងអស់ ត្រូវ​ខិតខំ​សិក្សា រៀនសូត្រ ពង្រឹងសមត្ថភាព ហើយ​ត្រូវ​គិត​គ្រប់​ពេលវេលា​ថា​៖ នៅពេលដែល​យើង​ពាក់អាវ ស​.​ស​.​យ​.​ក តើ​យុវជន​យើង​បាន​ជួយ អ្វីខ្លះ​ដល់​សង្គម ហើយ​អ្វី​ដែល​យើង​ធ្វើ​នៅថ្ងៃនេះ គឺ​ដើម្បី​ថ្ងៃស្អែក ដើម្បី​យើង​ទាំងអស់គ្នា ដើម្បី​អោយ​ក្មេងៗ យុវជន​ជំនាន់​ក្រោយ​បាន​ដឹងថា យុវជន​យើង​ជួយ​ដល់​សង្គម និង​ជាតិ​ទាំងមូល ដូច្នេះ​យើង​ម្នាក់ៗ​ត្រូវ​ខិតខំ​ធ្វើ និង​អប់រំ​ខ្លួនឯង និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក គ្រប់​កាលៈ ទេសៈ​ទាំងអស់​។​

​នា​ឱកាស​នោះ លោកស្រី បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ឱ្យដឹងថា បច្ចុប្បន្ន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន​មាន​សមាជិក ចំនួន ២៧១០​នាក់ ស្រី ១៧៩៦​នាក់ កំពុង​នឹង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើឱ្យ​អង្គការ​ចាត់តាំង​យុវជន​១​នេះ ក្លាយជា​គំរូ​ដ៏​ទូលំទូលាយ​របស់​យុវជន ជាពិសេស​ចូលរួម​ថែរក្សា​សុវត្ថិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​សហគមន៍​របស់​ខ្លួន​។​

​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជៅ ចំពោះ​លោក ហ៊ុន ម៉ា​នី ដែល​កន្លងមក​លោក​បាន​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង ទាំង​ស្មារតី ទាំង​សម្ភារៈ និង​ថវិកា​ដល់ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ដូច្នេះ​លោក​ស្រី ក្នុងនាម​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ទាំងអស់ សូម​ប្តេជ្ញា ខិតខំ​អនុវត្តន៍ តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដើម្បី​ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​ថែម​ទៀត​។​

​សូមបញ្ជាក់​ថា លោក ហ៊ុន ម៉ា​នី បាន​ប្រកាស​បន្ថែម​ថា អនុប្រធាន​គណៈកម្មាធិកា​រ ស​.​ស​.​យ​.​ក ខេត្ត​ចំនួន​៣​រូប និង​សមាជិក​ចំនួន​២០​រូប ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​យុវជន ស​.​ស​.​យ​.​ក ឃុំ​/​សង្កាត់​ទាំង ៨ នៅក្នុង​ខេត្ត​ប៉ៃលិន ដោយ​ក្នុង ១​ឃុំ​/​សង្កាត់​ទទួលបាន​ថវិកា ១​លាន​រៀល និង​អាវ​ចំនួន ២០០​អាវ​៕

 

r180117a1 r180117a5 r180117a2 r180117a4 r180117a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.