ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​ជាតិ ជំងឺមហារីក និង​សម្ភព​ថ្មី ( អគារ​តេជោ​សន្តិភាព ) នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​ ​រាជធានី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ជំងឺមហារី​កនិង​សម្ភព​ដ៏​ថ្មី​សន្លាង​មួយទៀត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​។​«​អគារ​តេជោ​សន្តិភាព​» នេះ​មាន​លក្ខណៈ​ពិសេស​ដែល​រៀបចំ​និង​រចនា​ដោយ ស្ថាបត្យករ​ជាតិ និង​អ្នកជំនាញការ​អន្តរជាតិ ដែល​បែងចែក​ចេញ​ជា​ពីរ​ផ្នែក​ដាច់​ពីគ្នា ដោយ​រក្សាបាន​នូវ​សុវត្ថិភាព​ខ្ពស់​រវាង​មជ្ឈមណ្ឌល​ជាតិ​ជំងឺមហារីក និង​សម្ភព​។ អាគារ​នេះ​គឺ​ត្រូវបាន សាងសង់​ឡើង​អំពី​បេតុង​អា​ម៉េ​មាន​ទទឹង ៤០.៥០​ម៉ែត្រ បណ្តោយ ៤៨.៦០​ម៉ែត្រ មាន​កម្ពស់ ៩​ជាន់ មានតម្លៃ​ជាង​២៣​លាន​ដុល្លារ ។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​ជា​ខ្លាំង​ចំពោះ​សមិទ្ធផល ផ្នែក​សុខាភិបាល​មួយទៀត​នៅ​មន្ទី​ពេទ្យ​នេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​តែ ១០​ថ្ងៃ​ប៉ុណ្ណោះ យើង​បាន​សម្រេច​បាន​សមិទ្ធផល​សុខាភិបាល​ពីរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​កន្លងមក​បាន​ដាក់ចេញ​នូវ​វិធានការ​លុប បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង និង​ជំងឺគ្រុនចាញ់ ដែល​នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​កម្ពុជា​យើង បាន​ធ្វើអោយ​វិស័យ​សុខាភិបាល​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា កន្លងមក​មាន​ការលើក​ឡើង​អំពី​បញ្ហា​គ្រូពេទ្យ​ដែល​គេ​និយាយថា អត្រា​៩០%​នៃ​គ្រូពេទ្យ​គឺ​មិន​ល្អ ដែល​នេះ​មិនមែន​ជា​ការពិត​នោះ​ទេ បើសិនជា​អត្រា ៩០%​នៃ​គ្រូពេទ្យ​មិនល្អ​មែន​នោះ ប្រាកដជា​មិន​មាន​គ្រូពេទ្យ​សម្រាប់​ចាំ​ព្យាបាល​ប្រជាពលរដ្ឋ​នោះ​ទេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ៣៣​ឆ្នាំនេះ សម្តេច​តេ​ជោបាន​ឆ្លងកាត់​ការតស៊ូ ក្នុង​កិច្ចការ​នយោបាយ​ជាច្រើន ដោយ បាន​យក​អាយុជីវិត​ធ្វើ​ជា​ដើមទុន​រហូតដល់​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍​និង​រីកចម្រើន​ដល់​សព្វថ្ងៃនេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ថា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ដែល​គោលនយោបាយ​នេះ​បានចាប់ផ្តើម​អនុវត្តន៍​មុនគេ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​។ បើ​គិត​មកដល់​ថ្ងៃ​ម្សិលមិញ​នេះ (១៤ មករា ឆ្នាំ​២០១៨) មាន​ស្ត្រី​កម្ម​ការ​នី​ឆ្លងទន្លេ​ចំនួន ១,៦៦៥ នាក់ ដែល​ត្រូវ​ទទួលបាន​សាច់ប្រាក់ និង​ការថែទាំង​សុខភាព​ទាំង​ម្តាយ និង​កូន ពី​មូលនិធិ​សមធម៌​ដែរ​យើង​នឹង​ត្រៀម ផ្តល់​ជូន​ជា​បន្តបន្ទាប់​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​បារាំង ដែល​បាន​ជួយ​ឧបត្ថម្ភ​សំភារៈ​ឧបករណ៍ បរិក្ខារ និង មូលនិធិ ទីភ្នាក់ងារ​ថាមពល​បរិមាណូ​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​គ្រូពេទ្យ​ផងដែរ​។​សម្តេច​តេជោ ក៏​បាន​ស្នើ​អោយ​គ្រូពេទ្យ​ទាំងអស់​ត្រូវ​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន នូវ​គោរព​ក្រមសីលធម៌​វិជ្ជ​ជីវៈ ក្នុង​កិច្ចការ​បម្រើ និង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀតថា កម្ពុជា មាន​មោទនភាព ដែល​មាន​វិទ្យាស្ថាន​ប៉ា​ស្ទើរ​មួយ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នេះ ដែល​អាច​អោយ​អ្នកជំងឺ អាច​មក​ពិនិត្យ​រោគសញ្ញា​ជំងឺ​(​ធ្វើតេស្ត​) នៅ​វិទ្យាស្ថាន​ប៉ា​ស្ទើរ​នេះ​បាន​។​

​ចុងបញ្ចប់​កម្មវិធី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥសិ​រ្យ​យ​សដល់​មន្ត្រី​សុខាភិបាល​មាន​ស្នាដៃ​។​បន្ទាប់មក សម្តេច​តេជោ បាន​អញ្ជើញ កាត់​ខ្សែបូរ​សម្ពោធ​អគារ​សុខាភិបាល​ដាក់អោយ​ប្រើប្រាស់​ចាប់ពីពេលនេះ​តទៅ​៕

 

r180115e1 r180115e4 r180115e3 r180115e2 r180115c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.