ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ខេត្ត​កែប​ធ្វើ​មិ​ទី្ទ​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ថ្ងៃ​បង្កើត​រណសិរ្ស​២​ធ្នូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ខួប​លើក​ទី​៣៩​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ធ្នូ (០២.១២.១៩៧៨/ ០២.១២.២០១៧)​ត្រូវបាន​ប្រារព្វ​ឡើង​នៅក្នុង​សាល​ប្រជុំ​គណបក្ស​ប្រជាជន​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​០២​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន លោក​កែន សត្ថា សមាជិក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប លោក​សំ សារី​ន សមាជិក​ក្រុមប្រឹក្សា​រណសិរ្ស និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​អង្គភាព​ទូទាំង​ខេត្ត​។​

​ក្នុងឱកាស​នោះ លោក​កែន សត្ថា ក៏​បាន​អាន​សុន្ទរកថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​ប្រធាន​កិតិ្ត​យស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក្នុងឱកា​សមិទី្ទ​ញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៩ ទិវា​កំណើត​រណសិរ្ស​២​ធ្នូ ដោយ​មាន​អត្ថន័យ​ថា​៖ ទិវា​កំណើត​រណសិរ្ស​២​ធ្នូ ជាប្រ​វតិ្ត​សាស្ត្រ​ដែលបាន​រំដោះ និង​សង្គ្រោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​ឲ្យ​រស់រានមានជីវិ​តឡើង​វិញ​ផុតពី​គ្រោះមហន្តរាយ និង​ការកាប់សម្លាប់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​បាន​ខិតខំ​ស្តារ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​នាពេល​បច្ចុប្បន្ន​នេះ​។

​ស្មារតី​២​ធ្នូ​និង​ស្មារតី​៧​មករា​នៅ​តែ​បាន​ចារិក​ជាប់​ក្រអៅបេះដូង​របស់ប្រជាន​កម្ពុជា​គ្រប់ៗ​រូប​និង​បាន​ប្រែ​ក្លាយទៅជា​កម្លាំង​សាមគ្គី​ដ៏​ធំធេង​ក្នុង​ការបង្កើតឡើង​នូវ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​សម្រាប់​សង្គមជាតិ​ទាំងមូល​។​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រោម​ពន្លឺ​នៃ​សន្តិភាព និង​សេរីភាព ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សមិទ្ធផល​ធំៗ​ជាច្រើន​បាន​រីក​ស្គុះស្គាយ​ពេញ​ផ្ទៃ​ប្រទេស ទាំងនេះ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង ឲ្យឃើញ​ពី​សមិទ្ធផល​និង​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ដែល​នឹង​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​ខាង​មុខ​បន្តទៀត​។​

​អង្គ​មិ​ទ្ទី​ញ​ដ៏​មហា​ឡា​រិក ដែល​យើងទាំងអស់គ្នា​ប្រារព្វ​ធ្វើ​នាពេលនេះ គឺ​ប្រព្រឹត្តទៅ​នៅ​ក្នុង​កាលៈទេសៈ​នៃ​ចុង​អាណ​តិ្ត​របស់​រដ្ឋាភិបាល នីតិកាល​ទី ៥ នៃ​រដ្ឋសភា ហើយក៏​ជា​ពេលដែល​យើង​ទាំងអស់គ្នា បាន​និង​កំពុង​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី ៤​នៃ​ព្រឹទ្ធសភា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ផង​ដែរ​។​

​ស្របពេល​ដែល​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា មាន​សុខដុមភាព កម្រិតជីវភាព​លូតលាស់ មាន​សិទ្ធិ​សេរីភាព​ពេញលេញ សម្បូរ​សប្បាយ និង​ពោរពេញ​ទៅ​ដោយ​មោទនភាព​ចំពោះ​ជោគជ័យ​ទាំងឡាយ​ដែល​យើង​សម្រេចបាន បន្ទាប់​ពី​ថ្ងៃ​ប្រ​វតិ្ត​សាស្ត្រ ២​ធ្នូ ដែល​យើងទាំងអស់គ្នា បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ក៏​បាន​ចូលរួម​សប្បាយរីករាយ​អបអរសាទរ​ជាមួយនឹង​ព្រះរាជ​ពិធី​ខួប​លើក​ទី ១៣ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជ​ស​ម្ប​តិ្ត​, ពិធី​មិ​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី ៦៤​ទិវា​បុណ្យ​ឯ​រាជ្យ​ជាតិ ៩​វិច្ឆិកា នៅ​វិមាន​ឯករាជ្យ និង​ព្រះរាជ​ពិធី​ប​ណ្យ​អំ​ុ​ទូក បណ្តែត​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ ដែល​ទិវា​ទាំងអស់នេះ ប្រារព្វ​ឡើង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពិធី​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ក្រោមរូបភាព​អធិក​អ​ធម៌ និង​ទទួលបាន​ការកោតសរសើ​រ​ពី​មហាជន​ទូទៅ ហើយ​ចាប់ពី​ពេលនេះ​តទៅ យើងទាំងអស់គ្នា នឹងចូលរួម​អបអរសាទរ​ទិវា​ជ័យជំនះ ៧​មករា ជាប្រ​វតិ្ត​សាស្ត្រ នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​ជាមួយនេះដែរ តំណាង​អង្គ​មិ​ទី្ទ​ញ​ក៏បាន​ឡើង​ធ្វើការ​ចាប់​អារម្មណ៍​ថា​៖ យើងខ្ញុំ​ទាំងអស់គ្នា​សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ជា​អនេកប្បការ ចំពោះ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​មិត្តភក្តិ​ជិត​ឆ្ងាយ​ទាំងឡាយ ដែល​បាន​តស៊ូ​ប្រយុទ្ធ ធ្វើ​ពលី​កម្ម​ប្រកបដោយ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​បំផុត​នេះ​។​

​យើងខ្ញុំ​នៅ​តែ​ចងចាំ​ជានិច្ច រយៈពេល ៣​ឆ្នាំ​៨​ខែ ២០​ថ្ងៃ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលទៅក្នុង​គ្រោះមហន្តរាយ​ប្រល័យពូជសាសន៍ ដ៏​សាហាវ​ឃោរឃៅ​ព្រៃផ្សៃ​មិន​ធ្លាប់មាន​ក្នុងប្រ​វតិ្ត​សាស្ត្រ​មនុស្សជាតិ​៕ ណា​រិទ្ធ​

 

r171203a5 r171203a7 r171203a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.