ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ ​បង្ក្រាបបាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ៦ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ យុវជន ៦ នាក់ ដែល​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ បង្ក្រាបបាន រួម​ទាំង​ដកហូត​នូវ​វត្ថុតាង​មួយចំនួន ។​

​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៧ វេលា​ម៉ោង ១៥ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជីវ សេង​រស់ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ប្រតិបត្តិការ​បង្ក្រាប​ក​រ​ណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ប្រើ​វិធាន​ញុះញង់ ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ។​
១-​ឈ្មោះ ងិន ឈិន ភេទ​ប្រុស  អាយុ​២៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​(​មុខសញ្ញា​ចែកចាយ​)
២-​ឈ្មោះ ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​(​មុខសញ្ញា​ចែកចាយ​)
៣-​ឈ្មោះ គឹម ហ៊ាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​(​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​)​។​
៤-​ឈ្មោះ ចាប ឌី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម (​លទ្ធផល​ធ្វលតេស្ត​វិជ្ជមាន​)
៥-​ឈ្មោះ ឆោម ចាន់នី អាយុ​១៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ក្តី​ថ្ករ ឃុំ​ប្រាំ​យ៉ាម ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​(​លទ្ធ​ធ្វើតេស្ត​វិជ្ជមាន​)
៦-​ឈ្មោះ ស៊ឹម វិសាល ភេទ​ប្រុស នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍  ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម (​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​)

​ក្នុង​សកម្មភាព​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន វត្ថុតាង​មាន​ដូចជា ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ថ្នាំញៀន ចំនួន​០៩​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន ០៤​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន មួយ​សម្រាប់ ៕

 

 

r171126a1 r171126a3 r171126a2

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.