ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប នឹង​បន្ត​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​33A​ប្រវែង​៩០០​ម៉ែត្រ​បន្ថែមទៀត សម្រាប់​អបអរ​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ផ្លូវជាតិ​លេខ​33A​ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស​ទៅកាន់​ឆ្នេរ​ហែល​ទឹក​ខេត្ត​កែប ដែល​មន្ទីរ​ជំនាញ​បាន​ស្ថាបនា​ប្រកបដោយ​គុណភាព និង​មាន​ទំហំ​ទទឹង​ដ៏​ធំ​មហិមា បន្ទាប់​ពី​ស្ថាបនា​រួចរាល់​ប្រមាណ​ជាង​៩០%​នោះ ខណៈ​នេះ​ខាង​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា នឹង​ខិតខំ​ជម្រុញ​ស្ថាបនា​បន្ត​ប្រវែង​៩០០​ម៉ែត្រ​ទៀត​ឲ្យបាន​រួចរាល់​មុនបុណ្យ​សមុទ្រ ដោយ​កិច្ចការ​នេះ គឺ​អនុវត្ត​តាម​គោលការណ៍​របស់​ប្រមុខ​ដឹកនាំ​ខេត្ត ដែល​កំពុង​តែ​ពន្លឿន​នូវ​ភារកិច្ច​ស្នូល​សម្រាប់​អបអរ​ពិធីបុណ្យ​សមុទ្រ​ដែល​នៅសល់​តែ​២៨​ថ្ងៃ​ប៉ុណ្ណោះ នឹង​ឈាន​មក​ដល់​ហើយ​។​

​ការលើកឡើង​បែប​នេះ ខណៈ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្ត​កែប បានបង្ហាញ​ប្រាប់​អ្នកយក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅក្នុង​ការដ្ឋាន​ផ្លូវជាតិ​លេខ​33A​។​

​ដោយឡែក លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ប្រាប់​អ្នកយក​ព័ត៌មាន យ៉ាង​ដូច្នោះ​ថា​៖ ផ្លូវ​ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស មកកាន់​ឆ្នេរកែប មាន​ប្រវែង​សរុប ៧៨០០​ម៉ែត្រ ដោយ​កន្លង​មក​ខាង​មន្ទីរ​ជំនាញ​បាន​ខិតខំ​ជម្រុញ​អនុវត្ត​ការងារ បាន​សម្រេច​លទ្ធផល​ជា​បន្តបន្ទាប់ រហូត​ពេលនេះ​បាន​ប្រវែង​សរុប ៦១៥០​ម៉ែត្រ​ហើយ​។​ចំពោះ​ផ្លូវ​ដែល​ស្ថាបនា​រួចរាល់ ក៏​ត្រូវបាន​ធ្វើ​សួន​ចំ​កណ្តាល មាន​ដាំ​ស្មៅ ដាំ​ដើម​រុក្ខជាតិ​គ្រប់​ប្រភេទ ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ដាំ​បង្កោល​ភ្លើង​ប្រើ​ឋាម​ពល​ពន្លឺព្រះអាទិត្យ​(​សឡា​)​ទៀតផង​។​លោក​បាន​បញ្ជាក់ថា ផ្លូវ​ដែល​មន្ត្រី​របស់​លោក បាននិងកំពុង​ស្ថាបនា​យ៉ាង​ផុសផុល​នេះ គឺ​តាម​គោលការណ៍​របស់​ប្រមុខ​ដឹកនាំ​ខេត្ត​កែប ដែល​បាន​ជម្រុញ និង​ពន្លឿន​ដល់​មន្ត្រី​ជំនាញ​អនុវ​ត្ត​ឲ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​។​ដូច្នេះ​ក្នុង​នាម​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ លោក​នឹង​ប្តេជ្ញា ដឹកនាំ​មន្ត្រី​ជំនាញ អនុវត្ត​ភារកិច្ច​នេះ​ឲ្យបាន​រួចរាល់​តាម​ការគ្រោង​ទុក ដើម្បី​បម្រើសេវា​ដល់​មហាជន​ក្នុងការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព ដើម្បី​មក​លម្ហែ កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧​ខាង​មុននេះ​។

​សូមបញ្ជាក់​ថា​៖ បុណ្យ​សមុទ្រ លើក​ទី​៦ ជុំ​ទី​២ ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប បើ​គិត​ចាប់ពី​ថ្ងៃនេះ គឺ​នៅសល់​តែ​រយៈពេល​២៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ចូល​មក​ដល់​ហើយ​។​ដូច្នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល ក្នុងការ​ធ្វើ​ចរាចរ ប្រមុខ​ដឹកនាំ​ខេត្ត​កែប គឺ​លោក​កែ​ន សត្ថា ក៏​បាន​ជម្រុញ​ដល់​មន្ទីរ​សាធារណការ ដែល​ជា​មន្ទីរ​ប្រតិ​ប​តិ្តក​រ ឲ្យ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​33A​បន្ថែម​ប្រវែង​៩០០​ម៉ែត្រ​ទៀត សម្រាប់​អបអរ​ពិធីបុណ្យ​សមុទ្រ​នេះ​។​បើ​បែប​នេះ ផ្លូវជាតិ​លេខ​33A ដែល​មាន​ប្រវែង​សរុប ៧៨០០​ម៉ែត្រ​នោះ បើ​ស្ថាបនា​បន្ត​ប្រវែង​៩០០​ម៉ែត្រ​ទៀត គឺ​នៅសល់​ត្រឹមតែ​ជាង​៧០០​ម៉ែត្រ​ទៀត​ទេ​នឹង​រួចរាល់​ជា​ស្ដាព​រហើយ​។​/
​ណា​រិទ្ធ​

 

r171124d1 r171124d4 r171124d3 r171124d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.