ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត ដឹកនាំ​មន្ត្រី​រាជការ ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ការរក្សា​អនាម័យ ការការពារ​បរិស្ថាន​គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់ៗ​រូប​។​យ៉ាងណាមិញ​ការរក្សា​សុខសន្តិភាព ក៏​ផ្តើមឡើង​ដោយសារ​យើង​ទាំងអស់គ្នា យល់​ពី​តម្លៃ​នៃ​សន្តិភាព​ដែរ​។​នេះ​ជា​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​បំផុត របស់លោក ចាន់ ចេស្តា អភិបាល នៃ​គណៈ អភិបាល​ខេត្ត​កំពត ថ្លែង​ទៅ​កាន់​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ក្នុង​ពេល​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ក្នុង​ក្រុង​កំពត នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​វិច្ចិកា ឆ្នាំ​២០១៧​។​

​ជាមួយ​នឹង​ការលើកឡើង​នា​ឱកាស​នោះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​គូសបញ្ជាក់ថា សំរាម និង​កាក​សំណល់​ដែល​តែងតែ​បោះចោល​ពាស​វាល​ពាស​កាល​នៅតាម​ទីសាធារណៈ ពិត​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ ហើយក៏​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការអភិវឌ្ឍន៍​ខេត្ត​របស់​យើង​ផងដែរ​។​កត្តាបរិស្ថាន និង​សន្តិភាព​គឺ​មាន​តម្លៃ​មហាសាល​ដូចគ្នា ដូច្នេះ​យើងទាំងអស់គ្នា​មិន​ត្រូវ​មើលរំលង ត្រូវ​ចូលរួម​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ឲ្យបាន​គ្រប់ៗ​គ្នា និង​ចូលរួម​ថែរក្សា​សន្តិភាព​ទាំងអស់​គ្នា​ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​។​ប្រទេស​មាន​សន្តិភាព យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​ថែរក្សា​បរិស្ថាន​ឲ្យបាន​ស្អាត​ដែរ​។​នេះ​ជា​ចំណុច​ដ៏​មាន​សារសំខាន់​នៃ​សន្តិភាព និង​ទីក្រុង​ស្អាត ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ចង់ឃើញ ចង់​យល់ គឺ​ដាច់ខាត​មិន​ចង់​វិល​ទៅ​រក​អតីតកាល​ដ៏​សែន​ជូរចត់​នោះ​ទៀត​ទេ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ចាន់ ចេស្តា ក៏បាន​លើកឡើង​ពី​ការកែលម្អ​សោភណភាព​ត្រង់​ចំណុច​ទីតាំង​រង្វង់​មូល​ផ្លែ​ទុរេន ដោយ​ខណៈ​នោះ​លោក​ក៏​សូម​ឲ្យ​មហាជន ព្រមទាំង​ក្មួយៗ ចូលរួម សហការ ជួយ​កែ​លម្អ​ធ្វើ​ម៉ូដ ឌី​ហ្សា​ញ ដើម្បី​ជួយ​បង្កើន​សោភណភាព នៃ​បរិវេណ​រង្វង់​មូល​ទុរេន​ឲ្យមាន​សម្រស់​កាន់តែ​ត្រកាល​ថែ​ម​មួយកម្រិត​ទៀត​។​ក្នុង​ឃ្លា​ចុងក្រោយ លោក​អភិបាលខេត្ត​ក៏​សូម​ដាស់តឿន​ក្រើនរំលឹក​ដល់​មហាជន ត្រូវ​ជួយ​រក្សា​អនាម័យ​ក្រុង​កំពត​ទាំងអស់គ្នា កុំ​ចោល​សំរាម ឬ​កាកសំណល់​ផ្តេសផ្តាស​នៅតាម​ទីសាធារណៈ ត្រូវ​ទុកដាក់​របស់​ទាំងនោះ​ក្នុង​ធុងសំរាម​។​

​សូមបញ្ជាក់​ថា​៖ ការចូលរួម​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ស្ថិត​នៅ​រង្វង់​មូល​ទុរេន នៅ​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត​នោះ គឺ​ត្រូវបាន​បែងចែក​ជា​មុខសញ្ញា ដោយ​ចាប់ផ្តើម​ពី​រង្វង់​មូល​ទុរេន រួច​បន្ត​ទៅ​តាម​ដងផ្លូវ​នានា​ទូ​ទាំង​ក្រុង​កំពត​តែ​ម្តង​។​/
​ណា​រិទ្ធ​

 

r171123b1 r171123b2 r171123b3 r171123b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.