ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ការធ្វើ​ឲ្យ​រីកចម្រើន​វិស័យ​កីឡា​គឺជា​ការរួមចំណែក​អភិវឌ្ឍ​សង្គមជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា  ការរីក​ច​ចម្រើន​ផ្នែក​កីឡា​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈ​កន្លងមក​គឺជា​ការចូលរួម​ចំណែក​ដោយ​ស្វ័យប្រវត្តិ ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ ដូចជា​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និ​សុខមាលភាព​ប្រជាព​ល​រដ្ឋ ជា​ពិសេស​យុវជន​ដែល​ជា​អនាគត​អ្នក​បន្តវេន​របស់​ប្រទេសជាតិ​។​

​ប្រសាសន៍​ដូច្នេះ​របស់​លោក​បាន​លើកឡើង ក្នុង​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ និង​ការប្រកួត​ជ្រើសរើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ ២០១៧ ដែល​បាន​រៀបចំ​ឡើយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅក្នុង​ពហុ​កីឡដ្ឋាន​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​(FFC) បាន​គូសបញ្ជាក់ថា គម្រោង​អភិវឌ្ឍ​ថ្នាល និង​យុវជន​នេះ បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ កម្មវិធី​រួមចំណែក​សាង និង​អភិវឌ្ឍ​សង្គម តាមរយៈ​ការបញ្ជ្រាប សារ​អប់រំ​ក្នុង​ស្រទាប់​កីឡាករ កីឡា​ការិនី និង​យុវជន​ដូចជា យើង​នាំគ្នា​លេង​បាល់ ហើយ​និយាយ​ថា ទេ ចំពោះ​គ្រឿងញៀន​, យើង​នាំគ្នា​លេង​បាល់ ហើយ​និយាយ​ថា ទេ ចំពោះ​ជំងឺអេដស៍ និង​ជំងឺឆ្លង​, យើង​នាំគ្នា​លេង​បាល់ ហើយ​និយាយ​ថា​ទេ ចំពោះ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​,  រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជីវិត​ខ្លួន​យើង​ផ្ទាល់ និង​សុភមង្គល​គ្រួសារ​,  ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ដាំ​ដើមឈើ ដើម្បី​ជីវិត​យើងទាំងអស់គ្នា , យើង​នាំគ្នា​លេង​បាល់ទាត់ ដើម្បី​សុខភាព មិត្តភាព និង​ការអប់រំ , និង  សន្តិភាព​នាំឲ្យ​មាន​ការអភិវឌ្ឍ និង​មាន​ឱកាស​លេង​បាល់ទាត់​។

​ជាក់ស្តែង ការបើក​ពិធី​ប្រកួត​នៅ​ក្នុង​ថ្ងៃនេះ គឺជា​ផ្នែក​មួយ ដើម្បី​ដុះខាត់ និង​ពង្រឹង​ជំនាញ​ច្ចេកទេស ដើម្បី​ជ្រើសរើស​យក​កីឡាករ កីឡាការិនី​ឆ្នើម សម្រាប់​គោលដៅ​អភិវឌ្ឍ ធនធាន​បាល់ទាត់​ឆ្ពោះទៅ​កាន់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ដើម្បី​បន្ត​និរន្តរភាព នៃ​សក្តានុពល​កីឡាបាល់ទាត់ កម្ពុជា ទាំង​ផ្នែក​បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​លើ​វិស័យ​មួយ​នេះ ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​។

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​លើកឡើង​ថា លោក​មាន​សេចក្តីរំភើប និង​សោមនស្ស​ក្រៃលែង ដែល​បាន​ឃើញ​ភាព​រីកចម្រើន​លើ​ផ្នែក​កីឡា ក្រោម កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ពិសេស លោ ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​លោក លោកស្រី ដែល​ជា​មន្ត្រី និង​សមាជិក​របស់​សហព័ន្ធ​។

​នៅក្នុង​ឱកាស​នោះ លោក ក៏បាន​ផ្តល់​អនុសាសន៍​ដូច្នេះ​ថា​៖ «​ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព​ខាង​កីឡាបាល់ទាត់​ឲ្យ​ខ្លាំងក្លា​ថែម​ទៀត​នោះ ខ្ញុំ​យល់​ថា ក្នុង​បរិបទ​នៃ​ការរីកចម្រើន របស់​សង្គមជាតិ ក៏ដូចជា​ពិភពលោក​ទាំងមូល គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ឲ្យបាន​ល្អ និង​បង្កើន​សកម្មភាព​ដណ្តើម​ឈ្នះ ក្នុង​គោលបំណង​បំផុសបំផុល​ចលនា អប់រំ​កាយ និង​កីឡា ក្នុង​ជួរ​សិស្សានុសិស្ស ដើម្បី​ឲ្យមាន​សត្តានុពល​គ្របដណ្តប់ ទាំង​បរិមាណ​និង​គុណភាព ក្នុង​នោះ​បញ្ហា​ចាំបាច់ យើង​ត្រូវ​ត្រួតពិនិត្យ​និង​ធ្វើ​ការកែលម្អ លើ​គ្រប់​ទិដ្ឋភាព ពិសេស​ភាពយុត្តិធម៌ និង​សមធម៌​ខាង​ស្មារតី ក្នុង​គោលដៅ​ជំរុញ និង​លើកកម្ពស់​ប្រសិទ្ធភាព​កីឡាករ កីឡា​ការ​នី​គ្រប់​កម្រិត ដើម្បី​ឲ្យ​យុវជន​យើង​ចូលរួម​លេង​កីឡា នៅ​គ្រប់​គ្រិះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន ស្រម​តាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កីឡា​របស់​រាជរដ្ឋាភិបាល​» ។

​សូមបញ្ជាក់​ថា កម្មវិធី​ប្រកួត​ខាងលើ​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែ​មីនា ឆ្នាំ ២០១៨ ដែល​មាន​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ  យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​ក្រុមបាល់ទាត់​នារី​សរុប​មាន​ជំ​នួន ៤០​ក្រុម  មាន​កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​ប្រមាណ ១០០០​នាក់​ចូលរួម​។ ហើយ​រឿង​ដែល​គួរឲ្យ​ត្រេកអរ​មួយទៀត បើតាម​ប្រសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា ពហុ​កីឡដ្ឋាន​ខេត្ត​កំពត នឹង​ត្រូវបាន​បំពាក់​អំពូល​ភ្លើង​កម្រិតស្តង់ដា តម្លៃ​៣០​ម៉ឺន​ដុល្លារ​។​/ ណា​រិទ្ធ​

 

r171121aa11 r171121aa14 r171121aa15 r171121aa16 r171121aa12 r171121b1 (1) r171121b1 (2) r171121b1 (3) r171121aa13

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.