ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​អតីតមន្ត្រី​និង​សកម្មជន​មកពី​ក្រុង ស្រុក​ក្នុង​ខេត្ត​កំពត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ធ្វើ​ពិធី​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ អតីតមន្ត្រី​និង​សកម្មជន ដែល​មក​ពី​ក្រុង ស្រុក​ក្នុង​ខេត្ត​កំពត ចំនួន​៣៥​នាក់  នៃ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​សមាសភាព​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចំនួន​០១​នាក់ មេឃុំ ចំនួន​០៣​នាក់ ជំទប់​ទី​១​ចំនួន​០២​នាក់់​់ជំទប់​ទី​២​ចំនួន​០៥​នាក់​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​ចំនួន​១១​នាក់ បេក្ខជន​បំ​រ៉ុង​ឃុំ​ ​សង្កាត់់​ចំនួន​០៣​នាក់​​និង​សកម្មជន​ចំនួន​១០​នាក់ ត្រូវបាន​ធ្វើ​ពិធី​ប្រកាស​ចូល​ជា​សមាជិក របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ទាប់ពី​បាន​យល់​ដឹង​ច្បាស់់​នូវ​ទង្វើ ក្បត់ជាតិ​របស់លោក កឹម សុខា ប្រធាន​
​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សកម្មជន​បក្សប្រឆាំង ក៏​បាន​មកសុំ​ចុះ​ចូលរួម​រស់ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា ដោយ​ស្ម័គ្រចិត្ត​ជា​បន្តបន្ទាប់់ ហើយ​ក៏​ត្រូវបាន​ធ្វើ​ពិធី ប្រកាស​បញ្ចូល​ជា​​សមាជិក​គណបក្ស​ប្រជាជន​ពេញ​សិទ្ធ ក្រោម​អធិបតីភាព លោក​ចាន់ ចេស្ដា ប្រធាន​គណក្ស​ប្រជាជន​ខេត្ត​កំពត​។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៧ និង​មាន​វត្តមាន​ចូលរួម​ផង​ដែរ​ពី​លោក អ៉ឹង ម៉េង​ហួរ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​។

​នៅក្នុង​ឱកាស​នោះ លោក​ហែម វណ្ណា​អតីត ជំទប់​ទី​១​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​បង្ហាញ​ការគាំទ្រ ចំពោះ​វិធានការ​បន្ត ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការបន្ត​ទប់ស្កាត់​ឧបាយកល បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ក៏ដូចជា​ការប្តេជ្ញាចិត្ត​រួមរស់​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី ថែរក្សា​ការពារ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ ប្រឆាំង​ទប់ស្កាត់​បក្សនយោបាយ និង​ក្រុម​អ្នកនយោបាយ ដែល​ឃុបឃិត និង​បម្រើ​ផលប្រយោជន៍​បរទេស​។​

​មានប្រសាសន៍​ទៅកាន់់​បងប្អូន​ដែល​ទើប​បាន​បញ្ចូល​ជា​សមាជិក​ថ្មី​នៃ​គណបក្ស​ប្រជាជន​ន​ពេលនេះ លោក ចាន់ ចេស្ដា បានចាត់ទុក​ការ​ភ្ញាក់រលឹក​ចូលរួម​រស់ក្នុង​ជីវភាព នយោបាយ​ជាមួយ​គណបក្ស ប្រជាជន​កម្ពុជា​របស់ បងប្អូន គឺ​ជា​ការសម្រេចចិត្ត ដ៏​ត្រឹមត្រូវ ស្រប​ទៅ​នឹង​អ្វី​ដែល​ការអំពាវនាវ​ក្នុង ទស្សនៈ​នយោបាយ​ឈ្នះៗ​ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម របស់​សម្ដេច​តេជោ​ហ៊ុន សែន  ដើម្បី​រួម​គ្នា​បន្ត​ការអភិវឌ្ឍន៍ និង​ថែរក្សា សន្តិភាព ស្ថិរភាព​នយោបាយ​សន្តិ​សុខ​សណ្ដាប់ធ្នាប់ សង្គម នីតិរដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

លោក​ចាន់ ចេស្ដា ក៏​បាន​គូសបញ្ជាក់ថា​៖ ពេលនេះ​គណបក្ស​សង្រោះជាតិ​បាន​រលាយ​បាត់​ស្រមោល​ហើយ ក្រោយ​ពី​តុលាការ​កំពូល​បានប្រកាស​សាលដិកា​ររំលាយរួច​មក​។ ប៉ុន្តែ​តំណែង​តួ​នារី​របស់​បងប្អូន​មិន​បាន​រលាយ​ទៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ដូច្នេះ​សូម​កុំ​មាន​ការបារ​ម្មណ៍​អ្វី​ពី​តួនាទី ដែល​បាន​នឹង​កំពុង​បំពេញ​ភារកិច្ច​សព្វថ្ងៃនេះ​។​

​សូមឲ្យ​បងប្អូន​បន្ត​ការ​ស្មោះត្រង់​និង ខិតខំ​រួម​សាមគ្គី​គ្នា​បន្ថែមទៀត​ដើម្បី បន្ត​រួម​ចំណែក បម្រើ​ប្រជាជន ថែរក្សា​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​។​/
​ណា​រិទ្ធ​

 

i171118r6a-(6)i171118r6a-(4) i171118r6a-(5)  i171118r6a-(3) i171118r6a-(2) i171118r6a-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.