ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​សណ្ឋាគារ​កំពត​ឌី​យ៉ាម៉​ង់​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​បើក​សិក្ខាសាលា​មួយ​ស្តីពី​ការលើកកម្ពស់​យល់ដឹង​អំពី​ទេសចរណ៍ ក្រោម​អធិបតីភាព លោក​ឡេង វិបុល​នាយករង​រដ្ឋបាល​សាលាខេត្ត​កំពត តំណាង​ដ៍​ខ្ពង់ខ្ពស់ លោក ចាន់ ចេស្តា អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​ថ្នាក់ដឹកនាំ អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប​ន័នា​នា​ជុំវិញ​ខេត្ត ក្រុម​អាជីវករ​លក់ដូ​រ​តាមរ​ម្មណី​ដ្ឋា​ន ភោជនីយដ្ឋាន​និង​ផ្ទះសំណាក់​សរុប​ចំនួន​ជាង​១០០​នាក់​ផង​ដែរ​។

​លោក ឡេង វិបុល នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ថ្លែងថា​៖ បច្ចុប្បន្ន​ផ្អែក​តាម​សភាព​ការវិវត្តន៍​នៃ​វិស័យ​ទេសចរណ៍​ទាំង​លើ​សកលលោក​និង​ក្នុង​តំបន់ វិស័យ​ទេសចរណ៍​កំពុង​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ចំពោះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ដាក់ចេញ​គោលនយោបាយ​ទេសចរណ៍​កម្ពុជា ជា​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​ហើយ​ក៏​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិ​យះបាន​យ៉ាងច្រើន​ជា​កត្តា​ជុំរុញ​ក្នុង​ការ​រួមចំណែក​កសាង​សេដ្ឋកិច្ច​,​សង្គម​ផ្តល់​ឱកាស​ការងារ​ប្រាក់​ចំណូល​លើ​ក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​ភាព​ក្រី​និង​ត្រូវបាន​ទទួលស្គាល់ថា​ជា​”​មាស​បៃតង​”​។​

​លោក​បាន​ថ្លែងបន្តថា​៖ ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​ដែល​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយក៏​ជា​ខេត្ត​សម្បូណ៌​ទៅ​ដោយ​ធនធានធម្មជាតិ​ដ៏​ស្រស់បំព្រង​គួរ​ជាទី​មនោ​រម្យ​និង​ប្រកបដោយ​សក្តានុពល​ទេសចរណ៍ មាន​កន្លែង​កម្សាន្ត​ច្រើន​ប្រកប​ដោយ​ភាព​ទាក់ទាញ​និង​ជា​ខេត្ត​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ខាង​វិស័យ​ទេសចរណ៍​នា​តំបន់​ឆ្នេរសមុទ្រ​តាំងពីដើម​រៀងមក​។ មិនតែប៉ុណ្ណោះ​ខេត្តកំពត ក៏មាន​កិត្តិយស​ទទួល​បាន​ចូល​ជា​សមាជិក​នៃ​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក​ហើយ​ដែល​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រសិទ្ឋិ​នាម​ជា​”​តារ​រា​រះ​នា​ទិស​និរតី​”​។ លោក​ឡេង វិបុល​ក៍​បាន​រំលឹក​ផងដែរ​អំពី​កំណើន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​លេង​កំសាន្ត​ក្នុង​ខេត្ត​កំពត​គិត​ត្រឹមតែ​ខែតុលា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​សរុប​១•៣១៦•២៦០​នាក់​ក្នុងនោះ​ទេសចរណ៍​ក្នុងស្រុក​ចំនួន​១•១៧៨•៧០៦​នាក់​និង​ទេសចរណ៍​អន្តរជាតិ​ចំនួន​១៣៧•៥៥៤​នាក់​។ បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ប្រមាណ​ជាង​៣•៤០០​នាក់​និង​មាន​ប្រយោល​ជាច្រើន​ទៀត ព្រមទាំង​នាំមក​នូវ​ចំណូល​ដល់​ខេត្ត​រាប់​ម៉ឺន​លាន​រៀល​ទៀត​ផង​។​

​បន្ទាប់​ពី​ការ​ថ្លែង​បើក​អង្គសិក្ខាសាលា​ពី​សំណាក់​លោក​ឡេង វិបុល រួចមក លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ស្តីអំពី​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ទេសចរណ៍​។​
​ដោយ​លោក​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​នូវ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជារួម ដោយឡែក​ក្នុង​ទឹកដី​ខេត្ត​កំពត​ដែល​ជា​ខេត្ត​មាន​សក្តានុពល​លើ​គ្រប់​វិស័យ​ជាពិសេស​គឺ​វិស័យ​ទេសចរណ៍​តែម្តង​ដែល​កំពុងតែ​មាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និង​កំពុងតែ​មាន​ភាព​រីកចម្រើន​ជា​លំដាប់​។​

​នៅ​ក្នុង​ខ្លឹមសារ​នៃ​បទ​បង្ហាញ​ដែល​បានលើកឡើង​អស់​រយៈ​មួយ​ព្រឹក​របស់លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ធ្វើឲ្យ​សមាជិក​សមាជិកា​និង​ក្រុមអាជីវក​រ​បំរើ​ការលក់ដូរ​ម្ហូបអាហា​រ​នៅតាមរ​ម្មណី​យដ្ឋា​ន ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​កាន់តែ​មាន​​ការយល់ដឹង​ខ្ពស់​អំពី​វិស័យ​ទេសចរណ៍​ដូច​ជា​ការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ ចេះ​ឆ្នៃប្រឌិត​នូវ​រាល់​មុខ​ម្ហូប ការតុបតែង​កន្លែង​ទទួលភ្ញៀវ រៀបចំ​ឲ្យមាន​ភាពទាក់ទាញ​។​ល​។ ជា​ពិសេស​ជាង​នេះ​គឺ​ការនិយាយស្តី​ទៅកាន់​ភ្ញៀវ​មាន​ច​រឹក​សុភាពរាបសារ​ទន់ភ្លន់ មាន​សុជីវធម៌​ល្អ ដើម្បី​ជា​ភាព​ទាក់ទាញ​ផងដែរ​។​/ ណា​រិទ្ធ​

 

 

i171116r6a i171116r6 (2) i171116r6 (3) i171116r6 (4) i171116r6b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.