ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ថ្នាក់ដឹកនាំ​ខេត្ត​កែប​ធ្វើ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​ឆ្ពោះ​ទៅកាន់​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ដោយ​មាន​ការជឿរ​ជាក់​ក្នុង​ព្រះពុទ្ធសាសនា ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា ឆ្នាំ​២០១៧ រដ្ឋបាល​ខេត្ត​កែប ដែល​មាន​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ជា​ប្រមុខ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ ធ្វើ​ពិធី​ដង្ហែ​អង្គ​កឋិនទាន​សាមគ្គី​វេរ ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​អង្គ​កឋិនទាន​សាមគ្គី​នេះ គឺ​ក្រោម​ការផ្តួចផ្តើម​ពី​សំណាក់ លោក​កែន សត្ថា អភិបាលខេត្ត ដោយ​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​រវាង​មន្ទីរ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​នានា មន្ត្រីរាជការ ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ សប្បុរសជន និង​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផងដែរ ដើម្បី​ប្រមូល​បច្ច័យ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​សម្រាប់​ចាត់ចែង​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ពិសេស​ការកសាង​ព្រះវិហារ ព្រោះតែ​ទី​អារាម​មួយ​នេះ​ទើបតែ​សាងសង់​ថ្មី​ដែល​មាន​អាយុ​ទើបតែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏​ត្រូវការ​ចាំបាច់​បំផុត​នូវ​សម្ភារៈ​ព្រមទាំង​ថវិកា ដើម្បី​បុកគ្រឹះ​សាងសង់​សសរ​ព្រះវិហារ​ថ្មី​បន្តទៀត​។​

​បើ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ចុង​វសន្តរដូវ​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១​រោជ​ខែ​ភ​ទ្រ​ប​ទ្រ​រហូតដល់​ថ្ងៃ​ពេញ​បូរ​មីនា​ខែ​ក​ក្តិក ពុទ្ធបរិស័ទ​តែងតែ​ប្រារព្វ​បុណ្យ​កឋិនទាន​វេរ ប្រគេន​ដល់​ព្រះសង្ឃ​ដែល​បានបញ្ចប់​ចំ​
​ណាំ​ព្រះវស្សា​ជា​រៀងរាល់ឆ្នាំ ដោយ​ការ​ប្រារព្វ​នេះ បើ​តាម​ពុទ្ធបញ្ញតិ្ត​ក្នុង​១​ឆ្នាំ ទី​អារាម​និមួយៗ​ទទួលបាន​អង្គ​កឋិនទាន​តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​បុណ្យ​នេះ​មាន​ខ្លឹមសារ​សំខាន់ សម្រាប់​ពុទ្ធសាសនិកជន​ដែល​គោរព​ស្រឡាញ់ ទ្រទ្រង់​ព្រះពុទ្ធសាសនា តែង​នាំយក​នូវ​ត្រៃចីវរ​ជា​ប្រធាន អម​ដោយ​បរិក្ខារ​ជាច្រើន​ទៀត ដែល​ជា​ប្រដាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ព្រះសង្ឃ​។​

​ក្រៅ​ពី​អត្ថន័យ​ខាងលើនេះ ពិធី​បុណ្យ​កឋិន គឺជា​ការបង្ហាញ​នូវ​ទឹកចិត្ត​ជ្រះថ្លា ក្នុង​ការបំពេញ​កុសល​ប្រកប​ដោយ​ជំនឿរ​លើ​មា​គា៌​ព្រះពុទ្ធសាសនា ហើយក៏​ជា​ការឆ្លុះបញ្ចាំង​ពី​ការ​រួបរួមសាមគ្គី​គ្នា​រវាង​អាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ព្រមទាំង​ព្រះសង្ឃ ដើម្បី​ជួយ​ទ្រទ្រង់​និង​លើក​តំកើង​ដល់​វិស័យ​ព្រះពុទ្ធសាសនា ឲ្យបាន​ថ្កុំថ្កើង​រុងរឿង​។​

​បច្ច័យ​ដែល​បានមក​ពី​ការបរិច្ចាគ​ទាន​ក្នុង​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី​នេះ មាន​ចំនួន ៥៣.២៤៤.០០០​រៀល ស្មើ​នឹង​ប្រហែល ១៣.៣០០​ដុល្លា​អាមេរិក​។​

​សូមបញ្ជាក់​ថា វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)​ត្រូវ​បាន​ផ្តួចផ្តើម​កសាង​ដោយ​រដ្ឋបាល​ខេត្ត​កែប ដោយ​បាន​សាងសង់​នៅ​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៦ និង​បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ កាលពី​ថ្ងៃ​ទី​២៣​ខែ​មករា ឆ្នាំ​២០១៧​កន្លងទៅនេះ ហើយ​បច្ច័យ​ចំនួន​ខាងលើ​នឹង​ត្រូវ​វេរ ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ផ្សេងៗ ព្រោះ​ទី​អារាម​មួយ​នេះ​ពិតជា​នៅ​មាន​ការខ្វះខាត​សម្ភារៈ និង​ធនធាន​ជាច្រើន​ទៀត​ដើម្បី​កសាង​សមិទ្ធផល​នានា​ក្នុង​បរិវេណ​វត្ត​សត្ថា​ធម្ម​វិហារ​ទាំងមូល​។​/
​ណា​រិទ្ធ​

 

img20171024r2 img20171024r2 (2) img20171024r2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.