ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

មិនដឹង​មានទំនាស់​អ្វី ទើប​ក្រុម​ជន​អន្ធពាល​ជិះ​ម៉ូតូ​ដេញ​កាប់​យុវជន​បី​នាក់​នៅ​កណ្តាល​ស្ពាន​ថ្មី​កំពត បណ្តាលឲ្យ​ក្រុម​រងគ្រោះ​លោត​ទឹកលង់​ស្លាប់​ម្នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ យុវជន​ម្នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក​ព្រែក​កំពង់បាយ ក្នុង​ហេតុការណ៍​ដេញ​កាប់​ប្រហារ​ពី​សំណាក់​ក្រុម​ទំនើ​ង នៅ​ចំណុច​ស្ពាន​ថ្មី​ក្នុង​ក្រុង​កំពត កាលពី​រាត្រី​ឆ្លង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ​២០១៧​។​

​ដើមចម​នៃ​ការបាត់បង់​ជីវិត​នេះ ត្រូវបាន​ប្រភព​បង្ហាញថា នៅវេលា​ម៉ោង​០២​និង​២០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ​២០១៧ គេ​ឃើញ​ជន​អន្ធពាល​មួយក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​កាប់​យុវជន​បីនាក់ នៅលើ​ស្ពាន​ថ្មី​ក្នុង​ក្រុង​កំពត ដែល​ជា​កន្លែងកើតហេតុ ដោយ​ខណៈ​នោះ​គេ​ឃើញ​យុវជន​ទាំង​បី​រត់​ប្រសាច​នៅលើ​ស្ពាន​ថ្មី​ដោយ​ការភិតភ័យ លុះ​ឃើញ​ក្រុម​អន្ធពាល​ជិះ​ម៉ូតូ​មាន​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​ប្រកៀក​ប្រកិត​បែបនេះ ក៏​សម្រេចចិត្ត​លោត​ចុះ​ទឹក​ព្រែក​តែម្តង​។​ប្រភព​ខាងលើ​បានបញ្ជាក់​ថា នៅ​ពេល​យុវជន​រងគ្រោះ​ទាំង​បី​នាក់​លោត​ទឹក​គេច​ពី​ការដេញ​កាប់​របស់​ក្រុម​ជន​អន្ធពាល ពេល​ហែល​ឡើងគោក​វិញ គឺ​ឃើញតែ​ពីរ​នាក់​ប៉ុណ្ណោះ ចំណែក​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិនឃើញ ទើប​មាន​ការ​ឆោឡោ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ជួយ​រក​ទាំង​យប់​រហូត​ទល់​ព្រឹក​នៅ​តែ​មិន​ឃើញ​ឡើយ​។​

​ទាក់ទិន​នឹង​ករណី​ក្រុម​ជន​អន្ធពាល​ជិះ​ម៉ូតូ​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​ប្រហារ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នេះ សមត្ថកិច្ច​ក្រុង​កំពត បាន​ប្រាប់ឲ្យដឹង​ថា  មុនពេល​កើតហេតុ​ក្រុម​យុវជន​រងគ្រោះ​មាន​គ្នា​៦​នាក់​បាន​ដើរលេង​តាម​សួនច្បារ​ក្នុង​ក្រុង​កំពត ដោយ​ប្រើ​មធ្យោបាយ​ម៉ូតូ​២​គ្រឿង​(​មួយ​គ្រឿង​ជិះ​គ្នា​បី​នាក់​)​ហើយ​នៅពេល​ជិះ​ម៉ូតូ​នៅ​វេលា​ដូច​ខាងលើ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ក្រុម​ក្មេង​រងគ្រោះ​ក៏​អស់​សាំង ទើប​អ្នក​បើក​ម៉ូតូ​បណ្តើរ​ទៅ​រក​កន្លែង​ចាក់​សាំង​នៅមុខ​ក្លឹប​ដ្រា​ហ្គ្រិ​ន​ដែល​មាន​ទីតាំង​ខាងលិច​ឈៀង​ខាងត្បូង​ស្ពាន​ថ្មី​ក្រុង​កំពត ហើយ​បានឲ្យ​យុវជន​រងគ្រោះ​ទាំង​បី​នាក់​អង្គុយ​រង់ចាំ​នៅ​ទីនោះ ទើប​ខាង​ក្រុម​ជន​អន្ធពាល​ជិះ​ម៉ូតូ​ក្រវែល​ឃើញ​ក៏​ទាញ​ដាវ​ដេញ​កាប់​ប្រហារ​ដូច​រឿង​ហុងកុង​តែម្តង ប៉ុន្តែ​កាប់​មិន​ត្រូវ​ទេ ព្រោះ​ជនរងគ្រោះ​រត់លឿន​ដែរ​។​ដោយ​ឃើញ​សភាព​មិន​ស្រួល ព្រម​នឹង​ការ​ភ័យ​តក់ស្លុត​ផង ក្រុម​យុវជន​រងគ្រោះ​ទាំងនោះ​ក៏​លោត​ចុះ​ទឹក​ព្រែក​តែម្តងទៅ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា យុវជន​ដែល​រង​ការ​ដេញ​កាប់​ប្រហា​រទាំង​៣​នាក់​ក្នុងចំណោម​៦​នាក់​នោះ​រួមមាន​៖ ទី​១.​ឈ្មោះ លី លៀម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​២.​ឈ្មោះ រឿន លក្ខិណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ទី​៣.​ឈ្មោះ សេង អៀន ហៅ​ពេជ្រ អាយុ​២០​ឆ្នាំ​(​បាត់​ខ្លួន​) ទាំង​បី​នាក់​មាន​ទី​លំ​ក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាងត្បូង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត ។ ដោយឡែក ក្រុម​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ព្រោះ​ពួកគេ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។​សមត្ថកិច្ច​បាន​បន្តថា សព​យុវជន​ឈ្មោះ សេង អៀន ហៅ​ពេជ្រ​នេះ​បន្ទាប់ពី​បាត់​ខ្លួន ត្រូវបាន​ក្រុម​សង្គ្រោះ​និង​ក្រុមគ្រួសារ​ហៅ​គ្នីគ្នា​ប្រើ​ទូក​ជាច្រើន​គ្រឿង​ដើម្បី​ចុះ​រាវរក​ចាប់ពី​ម៉ោង​ទៀប​ភ្លឺ រហូតដល់​ម៉ោង​១៦​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​ឃើញ​សាកសព នៅក្នុង​ទឹក​ក្បែរ​ស្ពាន​ថ្មី​ក្រុង​កំពត​។​

​បច្ចុប្បន្ន​សព​យុវជន​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​កាន់​លំនៅឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​ករណី​ក្រុម​ជន​អន្ធពាល​បង្ក​ការអុកឡុក បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នេះ សមត្ថកិច្ច​បាន​និង​កំពុង​តាម​ប្រមាញ់​រក​មុខសញ្ញា​ក្រុម​បង្ក ដើម្បី​នាំ​ខ្លួន​ពួកគេ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​/ ណា​រិទ្ធ​

 

img20171023r1 (4) img20171023r1 (5) img20171023r1a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.