ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ស័ក្ត​ប្រាំ ធី បាញ់ បកស្រាយ​តាម​ទូរស័ព្ទ​ថា​រឿង​ចាស់​រវាង​លោក​និង​លោក​ឧត្តមសេនីយ៍ កែវ ជា ពាក់ព័ន្ធ​ការផ្ទុះអាវុធ​តាំងពី​ឆ្នាំ ២០១៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​៖ លោក ស័ក្តិ​ប្រាំ ធី បាញ់ បាន​បកស្រាយ​តាម​ទូរស័ព្ទ​ថា ចំពោះ​ការចេញផ្សាយ​ព័ត៌មាន​ក្នុងស្រុក ដែល​បាន​ដក ស្រង់​សម្តី​ពី​ប្រភព​ថា​៖ ថ្មីៗ​នេះ មាន ប្រជាពលរដ្ឋ រាយការណ៍​មកថាៈ មាន​រថយន្ត ឃី​ឌុប​ជាច្រើន​គ្រឿង បាន​មក​សាង​ឈើ នៅ ភូមិ​អូរ​ព្រះ ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ឈើ​ប្រណីត​ពេញៗ រថយន្ត របស់លោក ស័ក្ត​ប្រាំ ធី បាញ់ បាន​ដឹក​ជញ្ជូន ដោយ​រលូន នោះ​។

​លោក បាន​បញ្ជក់​តាម​ទូរស័ព្ទ​ថា សូម​កុំ​មាន ការយល់ច្រឡំ ឈើ​ទាំង​នោះ មិនមែនជា ឈើ របស់​លោក​ទេ គឺជា​របស់​ក្រុម ហ៊ុន ក្នុងស្រុក មួយ ដែល​គេ​មានច្បាប់​ដឹកជញ្ជូន​ត្រឹមត្រូវ​។​

​លោក​បាន​បន្តថា ចំពោះ ករណី​ផ្ទុះអាវុធ ស្ថិត ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន ការផ្ទុះអាវុធ បណ្តាលឱ្យ​គ្រាប់ ផ្លាត ទៅ​ត្រូវ ស្ត្រី​កូនខ្ចី​ម្នាក់​រងរបួស ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ គឺជា​រឿង​ចាស់ តាំងពី​ឆ្នាំ ២០១៤ រឿងនេះ ត្រូវបាន​ដោះ ស្រាយ បញ្ចប់​តាមផ្លូវ​តុលាការ រួចរាល់ អស់ហើយ ។​

​ចំពោះ​ករណី ដែល​ក្នុង​អត្ថបទ​ព័ត៌មាន បាន​លើកឡើង​ថា​៖ មាន​អ្នករកស៊ី​ឈើ​ដូចគ្នា និយាយ​ខ្សឹប​ថាៈ មេ​អាវុធ ហត្ថ​ខេត្តក្រចេះ គឺជា​មនុស្ស​ជិតស្និទ្ធ ជាមួយ​លោក ធី បាញ់ នោះ លោក​បាន​បញ្ជាក់ថា​៖ នេះ​ក៏​ជា​រឿង ចាស់ រវាង​លោក​ធី​បាញ់ និង​លោក ឧត្តមសេនីយ៍ កែវ ជា អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ​។​

​លោក ធី​បាញ់ តែងតែ​ចេញ​ចូល ជួបប្រជុំ​ជាមួយ និង លោក​ឧត្តមសេនីយ៍ កែវ ជា ក្នុង ភា​រ​:​កិច្ច បំរើ​ជាតិ​តែប៉ុណ្ណោះ គឺ​មិនមែន លោក ឧត្តមសេនីយ៍ កែវ ជា នៅ​ពីក្រោយ​ខ្នង ឬ កាង​មុខរបរ រកស៊ី​របស់​ខ្ញុំ​អ្វី​ឡើយ ហើយក៏ មិន​ជាប់​ពាក់ព័ន្ធ នឹង​(​លោក ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន​) នោះដែរ សូម​អស់លោក លោក ស្រី មិត្ត​អ្នកសារព័ត៌មាន និង​បងប្អូន មិត្ត​អ្នកអាន កុំ​យល់ច្រឡំ​រឿងនេះ បន្តទៀត ព្រោះ លោក ឧត្តមសេនីយ៍ សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ បច្ចុប្បន្ននេះ ទើបតែ​មក​កាន់​តំណែង​ថ្មី បន្ត ពី​ឧត្តមសេនីយ៍ កែវ ជា អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ៕

 

thybanh2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.