ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​កីឡាករ​បាល់ទាត់​VIP​ខេត្ត​កំពត កម្ពុជា ជាមួយ​ក្រុមកីឡា​ក​របាល់ទាត់​VIP​ក្រុង​បាងកក ថៃឡង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្រុម​កីឡាករ​បាល់ទាត់​VIP​ខេត្ត​កំពត របស់​កម្ពុជា និង​ក្រុម​កីឡាករ​បាល់ទាត់​VIP​ក្រុង​បាងកក​នៃ​ព្រះរាជាណាចក្រ​ថៃ បានធ្វើការ​ប្រកួត​ជា​មិត្តភាព​នៅ​រសៀល​ថ្ងៃ​ទី​១៩​ខែតុលា ឆ្នាំ​២០១៧​នេះ នៅឯ​ពហុ​កីឡដ្ឋាន​ទី​រួម​ខេត្តកំពត ក្រោម​ការចូលរួម ពី​សំណាក់ លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ក្រុម​កីឡាករ​ល្បីៗ​ដែល​មាន​វ័យ​ចំណាស់​ជាច្រើន​រូប របស់​ខេត្ត​កំពត​និង​ក្រុង​បាងកក​។​

​មុន​ពេល​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​នេះ លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត ក៏បាន លើកឡើងថា នេះ​ជា​ការប្រកួត​បាល់ទាត់​ក្រុម​កីឡាករ​វ័យ​ចំណាស់​ជា​លក្ខណៈ​មិត្តភាព​ទាំង​ពីរ​ក្រុុម រវាង​ខេត្ត​កំពត កម្ពុជា​និង​ក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃឡង់ ដោយ​ការប្រកួត​បាល់ទាត់​នេះ គឺ​មាន​ចំនួន​បី​តង់ ហើយ​ការប្រកួត​នេះ​គឺ​ឈ្នះ​ទាំងអស់គ្នា ដាច់ខាត​គ្មាន​អ្នកចាញ់​ឡើយ​។​លោក​ថា កីឡា​គឺ​ដើម្បី​សុខភាព ហើយ​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព រវាង​ក្រុម​កីឡាករ​បាល់ទាត់​VIP​កម្ពុជា​និង​ក្រុម​កីឡាករ​បាល់ទាត់​VIP​ក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃឡង់​នាពេលនេះ មិន​ត្រឹមតែ​បាន​រឹតចំណង​មិត្តភាព សាមគ្គីភាព​ដ៏​ស្អិតរ​មួ​ត​ប៉ុណ្ណោះ​ទេ គឺ​បាន​ជួយ​បង្កើន​កម្លាំង​ព​លំ និង​សុខភាព​យ៉ាង​រឹងមាំ​ផង​ដែរ​។​

​ចំពោះ​ការប្រកួត​បាល់ទាត់​មិត្តភាព រវាង​ក្រុម​កីឡាករ​បាល់ទាត់​VIP​ខេត្ត​កំពត ជាមួយ​ក្រុម​កីឡាបាល់ទាត់​VIP​ក្រុង​បាងកក​ទាំងបី​តង់ នៅ​រសៀល​នេះ គឺ​លទ្ធផល​ស្មើគ្នា​។​

​សូមបញ្ជាក់​ថា ការប្រកួត​កីឡា​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​រវាង​ក្រុម​កីឡាករ​បាល់ទាត់​VIP​ខេត្ត​កំពត ជាមួយ​ក្រុមកីឡា​ក​របាល់ទាត់​VIP​ក្រុង​បាងកក នៅ​រសៀល​ថ្ងៃ​ទី​១៩​ខែតុលា ឆ្នាំ​២០១៧​នេះ ត្រូវបាន​ចែក​ជា​បី​តង់ ក្នុង​មួយតង់​មាន​៤៥​នាទី​។​ជា​លទ្ធផល ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ស្មើគ្នា គឺ​៦​ទល់នឹង​៦​។​

​ក្រោយ​ពី​ចប់​ការប្រកួត លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន​រៀបចំ​កម្មវិធី​ពិសេស​គឺ​ពិសារ​បាយ​សាមគ្គី​រួមគ្នា ជាមួយ​ក្រុមកីឡា​ករទាំង​ពីរ​ក្រុម​និង​ភ្ញៀវ​កិតិ្ត​យស​ដែល​ជា​ប្រតិភូ​អមដំណើ​រ ដែល​មាន​វត្តមាន​ក្នុង​ឱកាស​នេះ​ផងដែរ​។​/ ណា​រិទ្ធ​

 

img20171020r4-(6) img20171020r4-(5) img20171020r4-(4) img20171020r4-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.