ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បោះឆ្នោត​ជ្រើសតាំង​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី ៦ និង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី ៦ នៅពេល​ខាងមុខ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការជ្រើសរើស​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី ៤ នឹង​មកដល់​ដើម​ខែ​មករា ឆ្នាំ​២០១៨ និង​ការបោះ ឆ្នោត​ជ្រើសតាំង​សមា​ជីក​សភា​អាណត្តិ​ទី ៦ នឹង​មកដល់​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ ។​

​យោង​តាម​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​ជ្រើសរើស​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី ៤ និង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី ៦ របស់​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ចុះ​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៧ ដែល​ឡាយព្រះហស្ថលេខា ដោយ​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ព្រះប្រធាន​គណបក្ស បាន​តែងតាំង​បេក្ខភាព​ចំនួន ៥​រូប រួមមាន ៖
១-​លោក យូ ហុកគ្រី អតីត​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​, ២-​លោក ប៉ោ ប៊ុន​ស្រ៊ី អតីត​អនុប្រធាន​ទី​២ ប្រឹទ្ធសភា ជា​អនុប្រធាន​, ៣-​លោក នុត សុខុម អតីត​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ជា​សមាជិក​, ៤-​លោក ញេ​ប ប៊ុនជិន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សមាជិក​, លោក យឹម សា​វី ជា​សមាជិក ។

​ឥស្សរជន​នយោបាយ​ទាំង ៥​នាក់ ខាងលើនេះ សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​មន្ត្រី​ចាស់ទុំ ដែល​មាន​ភក្តីភាព នឹង​សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ រហូតមក ខណៈ​ដែល​មួយចំនួន​បាន​ទៅ​តាម​លោក ញឹក ប៊ុនឆៃ ក្នុង​ការបង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយ​ពេលនេះ លោក ញឹក ប៊ុនឆៃ កំពុង​ជាប់​ពន្ធនាគារ និង​បាន​ប្រកាស​លាលែង​ពី ប្រធាន និង​សមាជិកភាព​គណបក្ស​ហើយ​នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ជ្រើសតាំង​លោក សិ​ង្ហ គី​រី ជា​ប្រធាន​ថ្មី ។

​ទោះជា​យ៉ាងណា​អនុប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​អ្នកនាំពាក្យ និង​ជា​សមាជិក​នៅក្នុង​គណៈកម្មកា​រ​រៀបចំ​ជ្រើស រើស​បក្ខពួក សមាជិក​ព្រឹទ្ធសភា​ផង​ដែរ​នោះ ពេលនេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុង​ពង្រឹងកម្លាំង​រាជានិយម​ក្រោម​ព្រះតម្រិះ ដឹកនាំ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ជា​ព្រះប្រធាន​គណបក្ស ហើយ​ក្រោយ​បាន​ទទ​ល​ការចាត់តាំង​នេះ សម្រាប់ បេក្ខភាព​សមា​ជីក​ព្រឹទ្ធសភា ទើបតែ​ចាប់ផ្តើម​រៀបចំ ។ ចំណែក​បេក្ខភាព​សមាជិក​រដ្ឋសភា​បានរៀបចំ​រួចរាល់​អស់ហើយ នៅ​ទូទាំង​រាជធានី​-​ខេត្ត ។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក កាលពី​ពេល​ថ្មីៗ​នេះ សម្តេចក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ បាន​មានបន្ទូល ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួលយក​អាសនៈ​សភា​ជាង ៤០ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​បក្ស​មួយ​នេះ​ត្រូវ រំលាយ ហើយ​កៅអី​របស់​គណបក្ស​ត្រូវ​ដកហូត​យក​មក​បែង​ចែក​នេះ ហើយ​ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន ឧបសគ្គ​អ្វី​មក​រាំងស្ទះ​ឡើយ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល សុំ​ឱ្យ​រំលាយ​គណបក្ស​នេះ​ចោល ដោយសារ​តែ​មេបក្ស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចោទ​ពី​បទ​ក្បត់ជាតិ “​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​” ។ ដូច្នេះ​បក្ស​របស់​ព្រះអង្គ កំពុង​ត្រៀម​ធ្វើការ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ធ្វើ​ជា​បក្សប្រឆាំង​មួយ​ដែល​ប្រឆាំង​មាន​ហេតុផល ។ ពោល​គឺ​កន្លែង​ណា​ត្រូវ​ស្រប ដើម្បី​សន្តិភាព​ជូន​ជាតិ ព្រះអង្គ​ស្រប កន្លែង​ណា​ប្រឆាំង ព្រះអង្គ​នឹង​ប្រឆាំង ។​

​ទោះបីយ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង ប្រឈម​នឹង​ការរំលាយ បាន​សម្តែង នូវ​ការ​អស់សំណើច​ចំពោះ​គម្រោង​ចូល​ធ្វើ​រដ្ឋាភិបាលចម្រុះ របស់​សម្តេច​ក្រុមព្រះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ហៅ​ថា ជា​ទង្វើ​“​ឥត​អៀនខ្មាស​”​និង​ធ្វើ​តាម​ខ្សែ​ញាក់​របស់​អ្នកនយោបាយ ខណៈ​ដែល​អ្នកវិភាគ​ន​យោ​បាយ​យល់ឃើញថា គណបក្ស សង្គ្រោះ​ជាតិ មិន​មាន​ជម្រើស​ច្រើន​លើសពី​ហ្នឹង​ទៀត​ទេ ក្រៅ​ពី​ការ​នៅ​ស្ងៀមស្ងាត់​ហើយ​បាត់បង់​កៅអី​ទាំងអស់ ៕

 

princenorodomranaridh3 youhokry3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.