ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ក្មេងស្រី​ជំទង់​ម្នាក់​ពេល​ជិះ​ម៉ូតូ​សុខៗ ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​រន្ធត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់ ខណៈ​ពេល​នាង​ជិះ​ម៉ូតូ​ម្នាក់​ឯង ហើយ​ត្រូវ​រថយន្ត​លុច​សីុស​បើកបំ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​អូស​ម៉ូតូ​និង​មនុស្ស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ម៉ូតូ​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែរ​។

​ហេតុការណ៍​គួរឲ្យ​សង្វេ​គនេះ បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ នៅវេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​កំពង់​កេស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុន​ពេល​ជួប​រឿងរ៉ាវ​ដ៏​អាក្រក់​នេះ គេ​ឃើញ​ក្មេងស្រី​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​C125 ពណ៌​ខ្មៅ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ប្រើ​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ក៏​មាន​រថយន្ត​ម៉ាក​LX-300​បោះពួយ​មក​ពី​ក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង រួច​ក៏​រេ​ចង្កូ​ច​ទៅ​ផ្នែក​ខាងឆ្វេង​ដៃ​ព្រមទាំង​បាន​អូស​ទាំង​ម៉ូតូ​និង​ជនរងគ្រោះ​ទៅ​ជាមួយ​រហូត​២០​ម៉ែត្រ ទើប​បន្ត​ទៅ​បុក​ដើម​ស្ចាយបាក់​អស់​មួយ​ដើម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ទៅមុខ​លែងរួច​តែម្តង​។​សាក្សី​ដដែល​បានបញ្ជាក់​ថា ក្រោយពេល​បង្កហេតុ​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ម្ចាស់​រថយន្ត​ក៏​គេចខ្កួន​បាត់​ស្រមោល​ភ្លាមៗ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​ខាងលើ សមត្ថកិច្ច​ដែល​មក​វាស់វែង​បានឲ្យដឹងថា នេះ​ជា​ឧបទ្ទវហេតុ​ដែល​បង្កឡើង​ដោយសារ​ម្ចាស់​រថយន្ត​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ពោល​គឺ​ការបើកបរ​ក្នុង​ល្បឿន​លើស​កម្រិត​ដោយ​មិន​ពិនិត្យមើល​ឧបសគ្គ​នៅខាងមុខ​។​ប៉ូលិស​បាន​និយាយទៀតថា ក្មេងស្រី​ជំទង់​ដែល​បាត់បង់​ជីវិត​ម​នោះ​ឈ្មោះ យន់ ស្រី​សុខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូ​សញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ក្មេងស្រី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​2009 ពាក់​ស្លាក​លេខ កំពត 1C-0828​។​ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​លុច​សីុស LX-300 ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 2A-2345 ម្ចាស់​គេចខ្លួន​បាត់​ស្រមោល​ឈឹង​។​

​បច្ចុប្បន្ន​សព​ក្មេងស្រី​ជំទង់​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅកាន់​លំនៅឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ប៉ូលិស​ចរាចរណ៍ បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យចូល​ខ្លួន​មក​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​/ ណា​រិទ្ធ​

 

img20171020r1a img20171020r1 (2) img20171020r1 (3) img20171020r1 (4)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.