ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អ្នក​ប្រើប្រាស់​មធ្យោបាយរ​ថយ​ន្ត​សម្រុ​កមក​ធ្វើ​ឈៀក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពត យ៉ាង​ពពាក់ពពូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ដោយ​មាន​ការសហការ​រវាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ម៉ាស៊ីន​ធ្វើ​ឈៀក​បាន​ចល័ត​មកដល់​តំបន់​របស់​លោក​អ្នក​ហើយ ដែល​ធ្វើឲ្យ​ម្ចាស់​រថយន្តគ្រប់​ប្រភេទ​មាន​ភាពងាយស្រួល ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ទៅ​ធ្វើ​នៅឯ​រាជធានី​ភ្នំពេញ​ទៀត​ឡើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែតុលា ឆ្នាំ​២៩១៧​នេះ ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ ក៏​បាន​សម្រុក​មក​ធ្វើ​ឈៀក​យ៉ាង​ផុលផុស​។​

​ជាមួយនេះ បើ​តាម​ក្រុម​ការងារ​ធ្វើ​ឈៀក​ដែល​កំពុង​តែ​មមាញឹក​នោះ ក៏​បាន​ឆ្លៀតឱកាស​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ម៉ា​សីុន​ធ្វើ​ឈៀក​ចល័ត​នេះ នឹង​ធ្វើ​ដំណើរ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន ហើយ​ការធ្វើ​ឈៀក​គឺ​ពុំបាន​យក​តម្លៃ​លើស​ការកំណត់​ឡើយ គឺ​យក​កម្រៃ​ប្រហាក់ប្រហែល​នឹង​ការធ្វើ​ឈៀក​នៅឯ​រាជធានី​ភ្នំពេញ​ដែរ​។​ក្រុម​ការងារ​ខាងលើ​បានបញ្ជាក់​ថា ម៉ាស៊ីន​ឈៀក​ចល័ត​នេះ ធ្វើ​បាន​លឿន រហ័ស​ទាន់​ចិត្ត​តាម​តម្រូវការ​ម្ចាស់​យានយន្ត​។​

​ដោយឡែក លោក​ជី​ញ គួង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត បាន​ប្រាប់ កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ការងារ​ធ្ចើ​ឈៀក​ខាងលើនេះ ជា​កិច្ចការ​របស់​ក្រុមហ៊ុន ហើយ​ថវិកា​ក៏​ជា​របស់​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ខាង​មន្ទីរ​បាន​សហការ​សម្រាប់​ឲ្យ​ដំណើរការ​ធ្វើ​ឈៀក​នេះ​បាន​លឿន​និង​ទទួល​ផល​វិជ្ជមាន សម្រាប់​បម្រើសេវា​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​គេ​កំពុង​រង់ចាំ​ម៉ា​សីុន​ឈៀល​រំកិលសេ​វា​មក​កាន់តែជិត​តំប​ន់​ដែល​ពួក​គាត់​រស់នៅ ។ លោក​ថា ម៉ា​សីុន​ឈៀក​ចល័ត​ផ្តល់​សេវា​ជូន​បើ​តាម​កាល​កំណត់​គឺ​ចំនួន​៥​ថ្ងៃ ប៉ុន្តែ​បើ​មាន​អតិថិជន​ច្រើន អាច​បន្ត​រហូត​ដល់​១០​ថ្ងៃ​ឬ​ក៏​អាច​លើសពីនេះ​ក៏​ថា​បានដែរ​។​ចំណោះ​ការយកថ្លៃ​ឈៀក​ក៏​មិន​ខុស​គ្នា​នៅឯ​ក្រសួង​ដែរ​។​ទន្ទឹមនឹងនេះ លោក​ក៏​សំណូមពរ​ដល់​ម្ចាស់​យានយន្ត សូម​នាំគ្នា​មក​ធ្វើ​ឈៀក​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ខណៈ​នេះ​ម៉ា​សីុន​ឈៀក​បាន​ចល័តម​កគ្រ​ប់​ខេត្ត​ក្រុង​ហើយ ដោយ​មិន​ពិបាក​ចំណាយពេល​និង​សោ​ហុយ​ទៅធ្វើ​ឈៀក​នៅក្នុង​ក្រុងភ្នំពេញ​ទៀតឡើយ​។​/
​ណា​រិទ្ធ​

 

img20171019ch1 (10) img20171019ch1 (8) img20171019ch1 (9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.