ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​ប្រឆាំង​នឹង​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ រដ្ឋបាល​ខេត្ត​កែប នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​វិធាន​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ប្រឆាំង​ចំពោះ​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ឲ្យបាន​ដឹង​ច្បាស់​ដល់​មហាជន ដូចជា​មន្ត្រីរាជការ កងកំលាំង​ទាំង​បី លោកគ្រូ​អ្នកគ្រូ និស្សិត សិស្សានុស្សិស   បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប បានដឹង បាន​យល់​ពី​ល្បិចកល​ផ្សេងៗ នៃ​ការរៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​ជន​ក្បត់ជាតិ ក្រោម​ខ្សែរ​ញាក់​របស់​អាមេរិក​។​

​ទាក់ទង​នឹង​សិក្ខាសាលា​នេះ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ព័ត៌មាន​រដ្ឋបាល​ខេត្ត​កែប​បានបង្ហាញ​ពី​សកម្មភាព​ក្បត់ជាតិ តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​ដែល​យក​គំរូ​តាម​បរទេស​មួយ​ចំនួន​។ ក្នុងនោះដែរ លោក សោម ពិសិដ្ឋ ក៏​បាន​បញ្ជាក់​ដែរ​ថា អង្គការ NGOs មួយចំនួន​ក៏​បាន​ចូលរួម​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ផែនការ និង​មាន​យុទ្ធសាស្ត្រ​ជា​ច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ច្បាស់លាស់​ពី​អង្គការក្រៅរដ្ឋាភិបាល ឧបត្ថម្ភ​ដោយ​អាមេរិក​ផង​ដែរ​។

​សកម្មភាព​ជាច្រើន​ដែល​យកចេញ​ពី​យុទ្ធសាស្ត្រ​បដិវត្តន៍​ពណ៌ ដូចជា បំផុសបំផុល​អោយ​បងប្អូន​កម្មក​រក​ម្មកា​រ​នី​ឡើង​តវ៉ា លោកសង្ឃ​ដុត​ឡាន ដុត​កង់ឡាន ជួបជុំ​គ្នា​ដើម្បី​ធ្វើបាតុកម្ម បិទផ្លូវ បិទ​រោងចក្រ បិទ​ចរាច​រណ៌ បិទ​ផ្ល​វូ​សាធារណៈ​ជាដើម​។​ល​។ សកម្មភាព​ទាំងនេះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យក​គំរូរ​តាម​ការធ្វើ​បដិវត្ត​ន៍ណ​ព៌ពី​បរទេស​ទាំង​ស្រុង ។ តាមរយៈ​សកម្មភាព​ទាំងអស់​នេះ​បង្ហាញឲ្យឃើញច្បា​ស់ថា បក្សប្រឆាំង​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន ជាពិសេស​សម្តេច​សេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ ។​

​ជាមួយនេះដែរ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក៏​បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មិនមែន​ដូច​គណបក្ស​ប្រឆាំង​លើកឡើង​នោះ​ទេ ហើយ សម្តេច​ហ៊ុន​សែន បាន​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​គឺ​តាមរយៈ​ការបោះឆ្នោត​ដោយ​ឆន្ទះ​រាស្ត្រ​យ៉ាង​ពិត​ប្រកដ​។​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុងតែ​មាន​ស្ថេរភាព​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​រៀបចំ​បដិវត្តន៍​ពណ៌​យ៉ាងណាក៏ដោយ​។​

​បើ​យោង​តាម​ទស្សនៈ​មហាជន​ប្រមាណ​ជាង​៩៥%​គេ​ក៏​បាន​លើកឡើង​ផងដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វីៗ​ដើម្បី​តែ​បុគ្គល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ហើយ​បក្សនយោបាយ​មួយ​នេះ​មិន​បាន​គិតគូរ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​កម្ពុជា​ឡើយ​។​ម្យ៉ាងវិញទៀត​បក្សប្រឆាំង​តែងតែ​រក​គ្រប់​ឧបាយកល​ដោយ​ឃុបឃិត​ជាមួយ​សហគមន៍​បរទេស ក្នុង​គោលបំណង​ផ្តួល​រដ្ឋាភិបាល​ស្របច្បាប់ និង​តែងតែ​ធ្វើការ​ញុះញង់​ឲ្យមាន​ការរើសអើង​ពូជសាសន៍ ពិសេស​កុហក ភូតភរ គ្មាន​ការ​ពិត ញុះញង់​ឲ្យ​អ្នកក្រ​ស្អប់​អ្នកមាន អ្នកតូច​ស្អប់​អ្នកធំ ព្រមទាំង​បង្ក​ឲ្យមាន​ការប្រកាន់និ​ន្នា​ការនិ​ង​គំនុំ​ចងអាឃាត ហើយ​អួតថា​ធ្វើ​ដើម្បី​រាស្ត្រ​។​ដូច្នេះ​មហាជន​បែរបន់​សូម​ឲ្យ​បក្សប្រឆាំង​ផ្កាប់​មុខ​នេះ រលាយ​បាត់​រូបរាង​ទៅ​ចុះ ទុក​ក៏​គ្មាន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត​ដែរ​។​/
​ណា​រិទ្ធ​

 

img20171019ch1 (1) img20171019ch1 (2) img20171019ch1 (3) img20171019ch1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.