ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ក្រុមហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បង្ហាញ​កម្មវិធី​ថ្មី ” លេខ​លាភ “

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​១៧ តុលា ឆ្នាំ ២០១៧ នៅឯ សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រុមហ៊ុន​ឆ្នោត​មហាលាភ ឡូតូ បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី ការបើក ដំណើរការ​កម្មវិធី ” លេខ​លាភ ” ក្រោម​វត្តមាន​លោក ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន និង​លោក JOJO តំណាង​ក្រុមហ៊ុន​វី​ង ព្រមទាំង​អ្នកកាសែត និង ទូរទស្សន៍​ជាតិ​ជាច្រើន​អង្គភាព ។​

​លោក ផូង វ៉ាន់​ហាច ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុម ហ៊ុន​ឆ្នោត​មហាលាភ​ឡូតូ បាន​មានប​ហរ​សាសន៍​ថា ឆ្នោត​មហាលាភ​ឡូតូ​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ​ថ្មីៗ នៅ​កម្ពុជា ហើយ​ឆ្នោត​របស់​យើង​ទទួល​បាន​ការ វិនិយោគ និង​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​។ លោក បន្តថា យើង​ផ្តោត​សំខាន់​លើ​តម្លាភាព​ទំនុកចិត្ត និង ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់​រូបឲ្យ​ទទួលបាន ឱកាស ស្មើគ្នា​ក្នុង​ការ​ឈ្នះ និង​អាច​ផ្លាសប្តូរ​កំរិតជីវភាព​របស់ ពួកគាត់​។ ដោយ​មាន​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាង ខ្លាំង​ពី​ប្រជាជន​កម្ពុជា​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​មហាលាភ ឡូតូ​យើងខ្ញុំ​បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស ជាមួយគ្នា នេះ​ដែរ​ដើម្បី​ជា​ការថ្លែងអំណរគុណ និង​ដើម្បី​ផ្តល់នូវ សំណាង​ជូន​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​មហាលាភ​ឡូតូ បាន​បង្កើត​កម្មវិធី​ដ៏​ពិសេស​ពេញ​រយៈពេល​៣​ខែ ជូន ដល់​អតិថិជន​ទាំ​អស់​រួមមាន :
១- ជាវ​ឆ្នោត​ចំនួន​៤០០០៛ ទទួល​បា​លេខ​លាភ ចំនួន​១​លេខ​
២- ជាវ​ឆ្នោត​ចំនួ ៨០០០៛ ទទួល​បាន​លេខ​លាភ ចំនួន​២​លេខ​
៣- ជាវ​ឆ្នោត​ចំនួន ១២០០០៛ ទទួល​បាន​លេខ លាភ​ចំនួន​៣​លេខ​
៤- លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ផ្ទួនៗ :
– រង្វាន់ Jackpot សរុប​ចំនួន​៦២៨​លាន​រៀល ស្មើនឹង​$ ១៥៧.០០០
– ឈ្នះ​រង្វាន់​លេខ​លាភ​រៀងរាល់ថ្ងៃ សរុប​ចំនួន​៤​លាន​រៀល​ស្មើនឹង​$១០០០

​កាន់តែ​ពិសេស​នោះ​គឺ​ភ្នាក់ងារ​លក់​នឹង​ទទួល បាន​រង្វាន់​ចំនួន​២០០០០០៛​ស្មើនឹង​$៥០ នៅពេល អតិថិជន​ឈ្នះ​រង្វាន់ ។​

​លោក​វ៉ន់​ហាច​បានបញ្ជាក់​ថា មហាលាភ​នឹង ចាប់ផ្តើម​ជាមួយ​រង្វាន់​ធំ​Jackpot ៦២៨​លាន​រៀល ឬ​ស្មើនឹង​$១៥៧.០០០ ។ រៀងរាល់​ថ្ងៃ​បើ​គ្មាន​អ្នក ឈ្នះ​រង្វាន់​ធំ​នេះ​យើង​នឹង​បូក​បញ្ចូល​ទៅ​ថ្ងៃ​ចាប់ឆ្នោត លេខ​លាភ​ដើម្បី​ស្វែងរក​អ្នក​មាន​សំណាង ។  ហើយ លទ្ធផល​នឹង​ត្រូវ​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់ ទូរទស្សន៍​CTN តៀង​រាល់ថ្ងៃ ។ ដូច្នេះ​ទស្សនិកជន នៅ​ទូទាំង​ប្រទេស​អា​ធ្វើ​ជា​សាក្សី និង​គណៈកម្មាធិការ ដើម្បី​ជា​សក្ខភាព​ក្នុង​ការចាប់ឆ្នោ​តរប​ដ់​យើង​។​

​នេះ​ជា​ឆ្នោត​ល្អ​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​។  យើងខញុំ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​សប្បាយ​រីក រាយ​ជាមួយ​ឆ្នោត​មហាលាភ​នេះ​ជាង​ឆ្នោត​ដទៃទៀត ដែល​គ្មាន​គុណភាព គ្មាន​តម្លាភាព និង​គ្មាន​ជំនួយ ដល់​សង្គម​ណាមួយ​នោះ​ឡើយ​។
​ចំ​ពោ​ញ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​www.mohaleaploto.com.kh​ឬ​ហៅ​ទៅ​កាន់​ការិយា ល័យ​តាមរយៈ Tel: 095 999 636
​សូម​អរគុណ​

 

img20171017re3 (1) img20171017dp8 (3) img20171017dp8 (4) img20171017re3 (2) img20171017re3 (3) img20171017re3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.