ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ទេសភាព​ព្រៃឈើ​នៅ​តាម​ដង​អូរ​ព្រំដែន​នា​រដូវវស្សា ស្រស់បំព្រង ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បើ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ នាំគ្នា​ជិះ​ម៉ូតូ​តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន ចាប់​ពី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ឆ្ពោះទៅ​ទិស​ខាងត្បូង គេ​នឹង​សង្កេត​ឃើញ​ទេសភាព​ព្រៃភ្នំ និង​ព្រៃ​ដែល​ដុះ​នៅ​តាម​មាត់​អូរ បញ្ចេញ​ពណ៌​ខៀវស្រងាត់ គួរ​ឱ្យ​ចង់​គយគន់ និង​បំបាត់​ភាព​ធុញថប់ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន បានឱ្យដឹងថា ទេសភាព​ព្រៃឈើ​នៅតាម​ភ្នំ និង​ជ្រលង​ដងអូរ​នា​រដូវវស្សា​នេះ បាន​បញ្ចេញ​ពណ៌​ខៀវខ្ចី​ស្រស់បំព្រង ទាក់ទាញ​ភ្នែក​ភ្ញៀវទេសចរ ដែល​បា ន​នាំគ្នា​ដើរលេង​កំសាន្ត​បំបាត់​ការ​អផ្សុក និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍ ។ ជាពិសេស​កាល​ពី​រដូវ​ភ្ជុំបិណ្ឌ​ថ្មីៗ​នេះ ខណ​:​អ្នក​ខ្លះ​ទៅ​លេង​ទឹកធ្លាក់​ភ្នំ​ខៀវ និង​រមណីយដ្ឋាន​ផ្សេងៗ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​បាន​នាំ​គ្នា​បើក បរ​ម៉ូតូ និង​រថយន្ត​ទៅ​លេង​កំសាន្ត​នៅ​តាម​ផ្លូវ​ដងអូរ​ក្រវាត់​ព្រំដែន​យ៉ាង​សប្បាយ​រីករាយ ។ លើសពីនេះ ផ្លូវ​ព្រំ ដែន​ដ៏​ធំ​ទូលាយ ដែល​អាជ្ញាធរ បាន​ធ្វើ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ បង្កលក្ខណ​:​ងាយស្រួល​ដល់​ពួកគេ​ទាំងនោះ និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​ផងដែរ ។

​បើតាម​សម្តី​របស់​ភ្ញៀវទេសចរ​នៅ​ក្នុង​មូលដ្ឋាន បានឱ្យដឹងថា ការធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ទទួលបាន​ផល ចំណេញ​ច្រើន ដោយ​អាច​ការពារ​ទឹកដី​របស់​យើង​ឱ្យ​បាន​គង់​វង់​ហើយ ក៏​ក្លាយទៅជា​កន្លែង​ធ្វើដំណើ​រកំ សាន្ត​ទស្សនា​ទេសភាព​ព្រៃឈើ​នៅ​តាម​ដងអូរ ដែល​មាន​ទឹក​ហូរ​រេ​ញៗ ធ្វើឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា និង​ប​ង្កើ ន​នូវ​កម្លាំងចិត្ត កម្លាំងកាយ​បន្ថែម​ទៀត​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

 

img20171011r1 (1) img20171011r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.