ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

វេទិកា​ថ្នាក់​ភូមិភាគ​រវាង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៥​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្តី​ពី​ការពង្រឹង​សមត្ថភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៩​ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប បាន​ធ្វើ​វេទិកា​ថ្នាក់​ភូមិភាគ​រវាង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល​ភួមិភាគ​៥​ជាមួយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្តី​ពី​ការពង្រឹង​សមត្ថភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី​៤ ក្រោម​វត្តមាន អ្នកឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល​ភូមិភាគ​៥ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​ស្រទាប់ នឹង​សមាជិក​ព្រឹទ្ធភា​ប្រចាំ​ភូមិភាគ​៥ មាន​កែប កំពត និង​តាកែវ ដែល​មាន​សមាសភាព​ចូលរួម​ចំនួន​៣០៨​នាក់​។​

​ថ្លែង​មតិ​ស្វាគមន៍​ក្នុង​ឱកាស​នោះ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ក្នុងអំឡុង​បច្ចុប្បន្ននេះ​ខេត្ត​កែប​ធានា​សន្តិសុខ សុវត្ថិភាព​បាន​ល្អ​ប្រសើ​រ ទាំង​ដីគោក បណ្រា​កោះ​និង​លម្ហ​សមុទ្រ ពិសេស​កិច្ចការពារ​ដំ​ពើរ​ការបោះឆ្នោត​ជ្រលសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​ធានា​សន្តិសុខ​បាន​ល្អប្រសើរ​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា ផ្តើម​ពី​កត្តា​សុវត្ថិភាព និង​ការអភិវឌ្ឍន៍​ក៏​ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​កន្លងមក ក្នុង​ខេត្ត​កែប បាន​ធ្វើឲ្យ​ភ្ញៀវ​ចូល​មក​ទស្សនា​សម្រាក​ល​ម្ហែ​កម្សាន្ត​មាន​ចំនួន​កើនឡើង​ជា​លំដាប់​។​លោក​ថា កន្លងមក​នេះ​ខេត្ត​កែប​ធ្លាប់​ទទួលបាន​កិតិ្ត​យ​សលើ​ស្មាដៃ​ដឹកនាំ​ជា​បន្តបន្ទាប់​ជា​អាទិ៍​៖​ពានរង្វាន់​ទីក្រុង​ស្អាត “​ផ្ការំដួល​បី​ទង​”​ពី​សហព័ន្ធ​សន្តិភាព​សកលលោក​នៅ​ទីក្រុង​បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ​។​ជាមួយនេះ​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំងបី ដឹកនាំ​ដោយ​អតីត​បវរ​កញ្ញាឯក​ប្រទេស​ជប៉ុន ដែល​ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ខេត្ត​កែប​បាន​រៀបចំ​ព្រឹតិ្តការណ៍​”​កែប សម្អាត កែប Kep Kek Clean”​ប្រចាំឆ្នាំ​។​លើសពីនេះ ខេត្ត​កែប​ក៏​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ថ្នាក់​តំបន់ ក្នុង​ការរៀបចំ​ពិធី​អបអរសាទរ​”​ប័ណ្ណ​មេត្រីភាព​”​សម្រាប់​អង្គភាព និង​បុគ្គល សាលារៀន រី​ស៊ត ដែលជា​អ្នក​ប្រតិ​ប​តិ្ត​លើ​ការងារ​បរិស្ថាន​បាន​ល្អ​និង​ជាប្រ​វតិ្ត​សាស្ត្រ​មួយទៀត​សម្រាប់​ប្រជាជន​ខេត្ត​កែប​ទាំងមូល មាន​កិតិ្ត​យ​ស​និង​មោទនភាព​យ៉ាង​ធំធេង ដោយ​បាន​ទទួល​នូវ “​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន​”​លើ​សូចនាករ​ចំនួន​បី​គឺ ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​ដែល​ទើប​នឹង​ប្រគល់​ជូន​ដល់​ក្រុង​កែប​នៃ​ខេត្ត​កែប នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ស្តី​ពី​បរិស្ថាន​លើក​ទី​១៤​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៧​នៅ​ទីក្រុង Darussalam​នៃ​ប្រទេស​ប្រ៊ុយណេ​។​

​ក្នុង​ខណៈនោះ​ដែរ អ្នកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានឲ្យ​ដឹង​យ៉ាង​ដូច្នោះ​ថា វេទិកា​នាពេលនេះ មាន​គោលបំណង​បង្កើន​ការយល់ដឹង​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អំពី​”​តួនាទី ភារកិច្ច មុខងារ រចនាសម្ព័ន្ធ​ព្រឹទ្ធសភា និង​សមិទ្ធផល​របស់​ព្រឹទ្ធសភា​”​និង​ផ្តល់​ឱកាស​ជូន​ក្រុមប្រឹក្សា​ឃុំ សង្កាត់​លើក​ឡើង​នូវ​មតិយោបល់ ជុំវិញ​ការចាប់ផ្តើម​ការងា​ររ​បស់​ខ្លួន​នៅ​ដើម​អាណ​តិ្ត​ទី​៤​នេះ ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​មូលដ្ឋាន និង​ការងារ​ភូមិ ឃុំ​មាន​សុវត្ថិភាព ពិសេស​ចង់​ឲ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចែករំលែក​នូវ​មេរៀន បទពិសោធន៍​ល្អៗ​ពី​គ្នា​ទៅវិញទៅមក ដោយហេតុ​ថា លោក លោកស្រី​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនធំ​ធ្លាប់មាន​ស្នាដៃ បទពិសោធន៍​ការងារ​ច្រើន​អាណ​តិ្ត​មកហើយ រីឯ​លោក លោកស្រី​ជា​ក្រុមប្រឹក្សាឃុំ សង្កាត់​មួយចំនួន​ទៀត​ពុំ​ធ្លាប់​បំពេញ​ការងារ​នេះ​នៅឡើយ​។​ជា​រួម​យើង​ចង់​ឲ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ចេះ​គោរព​តម្លៃ រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​ទទួលបាន​ផ្លែផ្កា​ពិតៗ​ពី​ការបំពេញ​ភារកិច្ច​ដ៏​មឺុងម៉ាត់ ហ្មត់ចត់ ដែល​មិន​អាច​ខ្វះ​បាន​ពី​មន្ត្រីឃុំ សង្កាត់ និង​ស្មៀន​គ្រប់​មូលដ្ឋាន​ក្នុង​ភូមិភាគ​៥​របស់​យើង​នេះ​។​/
​ណា​រិទ្ធ​

 

img20171009re2 (1) img20171009re2 (3) img20171009re2 (2) img20171009re2 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.