ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

អង្គ​កឋិនទាន​របស់​ព្រះមហាក្សត្រ​ថៃ ដង្ហែ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង ក្នុង​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ អង្គ​ព្រះ​កឋិនទាន ព្រះ​រាជទ្រព្យ ដែល​ជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា របស់​ព្រះមហាក្សត្រ​ថៃ សម្តេចព្រះ​ចៅ យូ​ហួម​ហាវៈ​ឈិ​រ៉ាលុង​កន ប​ឌិ​ន្ទ្រវៈ​រ៉ាង​គូន នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ប្រារព្ធ​ពិធី​ដង្ហែ​អង្គ​កឋិនទាន ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស នៅ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ ហៅ​វត្ត​ចិន​ដំ​ដែក​ខាងត្បូង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​អង្គ​ព្រះ​កឋិនទាន ព្រះរាជ​ទ្រព្យ​នេះ ដឹកនាំ​ដោយ ព្រះរាជតំណាង របស់​ព្រះមហាក្សត្រ​ថៃ លោកនាយ​ឧត្តមសេនីយ៍ឯក ធៈណៈ​ស័ក្តិ បតិ​ម៉ា​ប្រៈកន ឧបនាយក​រដ្ឋមន្ត្រី​ថៃ និង​មាន​ការចូលរួម​ពី​សំណាក់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, នាយ​ឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ជាមួយគ្នា​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អស់លោក​-​លោកស្រី ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប និង​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​យ៉ាងច្រើន​កុះករ​។ ក្នុងនោះដែរ ក៏​មាន​វត្តមាន សម្ដេចព្រះ​អគ្គ មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​កម្ពុជា​ផងដែរ​។​

​ព្រះរាជ​ពិធី​បុណ្យ បាន​ប្រព្រឹត្តទៅ​តាម​គន្លង ទំនៀមទម្លាប់​ប្រពៃណី ព្រះពុទ្ធសាសនា ដោយ​បាន​ប្រារព្ធ ព្រះរាជ​ពិធី​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះ​រាជទ្រព្យ ជុំវិញ​ព្រះវិហារ និង​ថ្វាយ​គ្រឿង​សក្ការៈបូជា ថ្វាយ​ចំពោះ​ព្រះពុទ្ធ​រូប​ស្នង​អង្គ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង និង​បាន​ប្រារព្ធ​នូវ បទ​នមស្ការ ព្រះ​រតនត្រ័យ ថ្វាយបង្គំ​ព្រះ សមាទានសីល ដើម្បី​គោរព​រំឭក​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​។​
​ក្រោយ​ពី​ក្បួន​ដង្ហែ​ព័ទ្ធជុំវិញ ព្រះវិហារ​រួច យក​ត្រៃចីវរ​អង្គ​កឋិន​ព្រះរាជទាន និង​គ្រឿង​បរិក្ខារ​ពី ព្រះមហាក្សត្រ​ថៃ មក​រៀបចំ​វេរ​ប្រគេន​ព្រះសង្ឃ​រួចមក លោកនាយ​ឧត្តមសេនីយ៍ឯក ធៈណៈ​ស័ក្តិ បតិ​ម៉ា​ប្រៈកន ឧបនាយក​រដ្ឋមន្ត្រី​ថៃ បាន​អាន​ប្រកាស អំពី​ព្រះទ័យ​ជ្រះថ្លា​របស់​ព្រះមហាក្សត្រ​ថៃ ដែល​តែងតែ​មានបំណង ចូលរួម​លើកស្ទូយ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ប្រទេស​ថៃ និង​កម្ពុជា គោរព​ចំពោះ​ព្រះពុទ្ធសាសនា តាម​ប្រពៃណី​ដូចគ្នា តាំងពី​យូរលង់​ណាស់​មក​។​

​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នេះ បច្ច័យ​ដែល​ទទួលបាន​ចំនួន ៩,៥៤៥ ដុល្លារ​អាមេរិក និង​លុយ​បាត​មាន​ចំនួន ៥៨៣,៣២០​បាត និង​១៤,២២៩,៤០០​រៀល​។​

​សូមបញ្ជាក់​ថា ព្រះមហាក្សត្រ​ថៃ តែងតែ​បាន​ដង្ហែ អង្គ​ព្រះ​កឋិនទាន​ព្រះ​រាជទ្រព្យ មកកាន់​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ តាមរយៈ​ក្រសួង​ការបរទេស​ថៃ ដើម្បី​ផ្សារភ្ជាប់ ទំនាក់ទំនង​មិត្តភាព រវាង​ព្រះពុទ្ធសាសនា និង​ដើម្បី​សម្ព័ន្ធ​មេត្រីភាព រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ នេះ​ជា​លើក​ទី​១៩ ដែល​បាន​រៀបចំ​ដំណើរការ អង្គ​កឋិនទាន​៕​លោក ហុក វិបុល

 

img20171009re1 (6) img20171009re1 (7) img20171009re1 (1) img20171009re1 (2) img20171009re1 (3) img20171009re1 (4) img20171009re1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.