ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឪពុក​ស្លាប់ កូន​រងរបួស​ធ្ងន់ ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​ចត​ស្ងៀម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បុរស​ជា​ឪពុក​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ឯ​កូនប្រុស​បាន​រងរបួស​ធ្ងន់ ខណៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដែល​កំពុង​ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​។​

​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​បាន​ធ្វើដំណើរ​ក្ទុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​មាន​អ្នករួមដំណើរ​ម្នាក់ទៀត ដែលជា​កូនប្រុស​បង្កើត​របស់​ជ​ន​រងគ្រោះ លុះ​មកដល់​ចំណុចកើតហេតុ​សង្ស័យ​បុរស​ជា​ឪពុក​ងងុយដេក​ក៏​មិនដឹង ទើប​ជិះ​ម៉ូតូ​ទៅបុក​នឹង​គូទ​រថយន្ត​ខ្នាត​ធំ​មួយ​គ្រឿង​ដែល​កំពុង​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​កូន​ប្រុស​ដែល​ជិះ​ពីក្រោយ​ទទួល​រងគ្រោះ​យ៉ាង​ដំណំ ហើយ​ម៉ូតូ​ក៏​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​និង​របួស​ដ៏​តក់ក្រហល់​បែបនេះ អ្នកបើកបរ​រថយន្ត​ធុន​ធំ​ក៏​ដាក់​មេ​ផាយ​បាត់ស្រមោល​ឈឹង​តែម្តង​។​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ជួប ឆាយា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​លេង​ភ្លេងខ្មែរ ចំណែក​កូន​ប្រុស​ជា​អ្នករួមដំណើរ ឈ្មោះ ជួប វាសនា អាយុ​២៥​ឆ្នាំ របួសធ្ងន់ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ​ខេត្ត​កំពត ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Wave C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1K-7046​។​ដោយឡែក​រថយន្ត​ធុន​ធំ​ដែល​ចត​ស្ងៀម​បង្កហេតុ ម៉ាក​ISUZU ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6333 អ្នកបើកបរ​គេចខ្លួនបាត់​។​

បច្ចុប្បន្ន​សព​បុរសរ​ង​គ្រោះ​ត្រូវ​សាច់ញាតិ​មក​ទទួលយក​ទៅ​កាន់​លំនៅឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំណែក​បុរស​ជា​កូន​ដែល​របួស​ធ្ងន់​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​ដោយឡែក​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​សម្រាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​/ ណា​រិទ្ធ​

 

img20171009a (1) img20171009a (2)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.