ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋបាល​ខេត្ត​កែប ធ្វើ​ពិធី​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី នៅ​វត្ត​ពោធិ៍​សត្ថា​រាម ហៅ​វត្ត​អំពេ​ង ក្នុង​ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បុណ្យ​កឋិនទាន​សាមគ្គី​ដែល​បាន​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​ដង្ហែរ​នៅ​ព្រឹក​ថ្ងៃ​១​រោជ ខែ​អសុជ នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​០៦​ខែតុលា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ទី​អារាម វត្ត​ពោធិ៍​សត្ថា​រាម ហៅ​វត្ត​អំពេ​ង ស្ថិតក្នុង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ពិធី​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​នេះ ជា​ការផ្តួចផ្តើម​របស់​រដ្ឋបាល​ខេត្ត​កែប ដែលមាន លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ជា​ម្ចាស់​ផ្តើម​បុណ្យ និង​ការចូលរួមចំណែក​ពី​ស្ថាប័ន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ទូទាំង​ខេត្ត​ផងដែរ​។​

​អង្គ​កឋិនទាន​សាមគ្គី​ដែល​បាន​ដង្ហែរ​ទៅកាន់ វត្ត​ពោធិ៍​សត្ថា​រាម​នៅថ្ងៃនេះ គឺ​មាន​គ្រឿង​រណ្តាប់​ជាច្រើន​មុខ និង​មាន​ថវិកា​សរុប​ចំនួន​៦១.៥៤៨.៩០០​រៀល បើ​គិត​ជា​ប្រាក់​ដុល្លា ជាង​១៥.០០០​ដុល្លា​អាមេរិក ហើយ​ក្នុងនោះ​ថវិកា​របស់​រដ្ឋបាល​ខេត្ត​កែប​មាន​ប្រមាណ​ជាង​៤៦.០០០.០០០​រៀល និង​ចំនួន​៤.០០០.០០០​រៀល​ជា​ការបរិច្ចាករ​បស់​ក្រុមការងារ​ថ្នាក់ជាតិ ក្រៅពី​នោះ​គឺ​បានមកពី​សប្បុរសជន​នានា ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ផងដែរ​។​ចំពោះ​បញ្ច័យ​ចំនួន​ខាងលើនេះ រដ្ឋបាល​ខេត្ត​កែប​បាន​ប្រគេន​ដល់​ព្រះចៅអធិការ​វត្ត​ពោធិ៍​សត្ថា​រាម សម្រាប់​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ ដូចជា​ការកសាង​សមិទ្ធផល​ក្នុង​ទី​អារាម​ទាំងមូល ពិសេស​ការចាក់​គ្រឹះ​សាងសង់​ព្រះវិហារ ដែល​បច្ចុប្បន្ន​ទី​អារាម​មួយ​នេះ​កំពុង​ត្រូវការ​កិច្ច​ជ្រោមជ្រែង​ផ្នែក​សម្ភារៈ​ក៏​ដូច​ជា​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​កសាង​បន្ត​ទៀត​។​

​សូមបញ្ជាក់​ថា វត្ត​ពោធិ៍​សត្ថា​រាម ហៅ​វត្ត​អំពេ​ង ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​កសាង​ជាថ្មី បន្ទាប់​ពី លោក កែ​ន សត្ថា អភិបាលខេត្ត​កែប នាពេល​បច្ចុប្បន្ន ឡើងកាន់តំណែង​ជា​គណៈ​អភិបាលខេត្ត ហើយ​វត្ត​នេះ​ឥឡូវ​ក៏​បាន​លេចចេញ​នូវ​រូបរាង​បន្តិច​ម្តងៗ ដោយ​សង្ឃឹមថា ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ វត្ត​ពោធិ៍​សត្ថា​រាម ហៅ​វត្ត​អំពេ​ង ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ នឹង​មាន​រូបរាង​យ៉ាង​ប្រណិត ដូច​ទី​អារាម​នានា​ក្នុង​អាណាចក្រ​ខេត្ត​កែប​ទាំងមូល​ដែរ​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​នឹង​កំពុង​រីករាយ​ដោយសារ​ពេលនេះ​មាន​វត្ត​អារាម​នៅក្បែរ​លំនៅឋាន​ដែល​ពួក​គាត់​រស់នៅ សម្រាប់​ឲ្យ​គាត់​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​បុណ្យទាន សាង​កុសល្យ​គោរពបូជា តាមផ្លូវ​ព្រះធម៌ ព្រះសង្ឃ និង​តាម​គន្លង​ព្រះពុទ្ធសាសនា​នៃ​យើង​។​/ ណា​រិទ្ធ​

 

img20171006re2 (1) img20171006re2 (2) img20171006re2 (3) img20171006re2 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.