ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​រារាំង​អ្នកកាសែត​មិនអោយ​ថតរូប និង​យក​ពត៌មាន​ករណី​បង្ក្រាប​ឡាន​ដឹកឈើ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖ ជំនួញ​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះ​ជា​ថ្នាក់ដឹកនាំ​ចេញ​បញ្ជា​អោយ​សមត្ថកិច្ច​ក្នុង​ខេត្ត​ចាប់​បង្ក្រាប​យ៉ាងណា​ក៏ដោយ​ក្នុង​នោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ហាក់បីដូច​ជា​មិន​សូវ​អើពើ​បង្ក្រាប​ឡើយ ។ ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​៣ តុលា ២០១៧ នៅ​ភូមិ​បន្ទាយ​រកា​ឃុំ​ក្រាំង​ដី​វ៉ា​យ​ស្រុក ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ សមត្ថ​កិ​ច​ចម្រុះ​មាន​ខាង​រដ្ឋបាល​ព្រៃឈើ នគរបាល​មូលដ្ឋាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ខកិច្ច បាន​ស្ទាក់​ចាប់​រថយន្ត​មួយគ្រឿង ដែល​គេ​ដឹងថា ដឹកឈើ​ចេញពី​ឧទ្យាន​ជា​គិរី​រម្យ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​បរិស្ថាន និង​អង្គកា​រ​សម្ព័ន្ឋមិត្ត​សត្វព្រៃ​ហៅ​កាត់​ថា​វ៉ា​យអេត ។ រថយន្ត​ដែល​ដឹកឈើ​នោះ មិន​ត្រូវបាន​ស្គាល់​ម្ចាស់​នោះទេ មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 3A7507 ក្បាល​ពណ៌​ខៀវ​ស​កន្ទុយ​ពណ៌​ច្រេះ ផ្ទុក​ឈើ​ម្រេញ​ចំនួន​៨​ដុំ​ប្រ​ម៉ាន​ជា​៥​ម៉ែត្រគូប ។​

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានអោយដឹងថា មុន​ឈានដល់​ការ​តាម​ចាប់​បង្ក្រាប​នេះ គឺ​សមត្ថ​កិ​ច​ខាង​ជំនាញ​បានទទួល​សេចក្តីរាយការណ៍​ថា មាន​ឈ្មួញ​បំរុង​ដឹកឈើ​ចេញពី​ព្រៃ​អភិរក្ស ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់ការ​អង្គការ​វ៉ា​យអេត​ប៉ុន្មាន​ឡើយ ។​

​ប្រភព​បន្តថា ដោយ​មាន​ការសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​ជំនាញ​បាន​ដេញ​ឃាត់​រថយន្ត​ដឹកឈើ​ល្មើស​នោះ ដល់​ចំណុច​ភូមិ​ខាងលើ​រថយន្ត​ក៏​ជាប់ផុង​ទៅមុខ​លែងរួច ។ ស្ថិត​ក្នុង​សភាពការណ៍ មិន​អំណោយផល តៃកុង​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ ដោយ​បន្សល់​តែ​រថយន្ត​និង​វត្ថុតាង​នៅ​នឹង​កន្លែង ។ ក្រោយមក​ដោយ​យល់ថា កន្លែង​ដឹក​ចេញ​និង​ឃាត់​បាន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អង្គ​វ៉ា​យអេត ខាង​ជំនាញ និង​អាជ្ញាធរ​បាន​សម្រេច​ប្រគល់​វត្ថុ​ត​តាង​រថយន្ត​និង​ឈ​ល​អិយ​ទៅ​ខាង​អង្គកា​រវ៉ាយ​អេតជា​អ្នកចាត់ចែង​និង​អនុវត្ត​នីតិវិធី ។​

​បន្ទាប់​ពី​ប្រគល់​ឈើ និង​រថយន្ត​ទី​ខាង​អង្គការ​រួច​មក​មន្ត្រី​អង្គការ​វ៉ា​យអេត បាន​ចេញមុខ​មក​រារាំង ដោយ​ហាមឃាត់​មិន​អោយ​អ្នក​ពត៌មាន​ថត​យក​រូបភាព​ស្ទូច​ឈើ​នោះ​ឡើយ ។​

​បុរស​ម្នាក់​ដ​ឬ​ល​អះអាងថា ខ្លួន​ជា​មន្ត្រី​អង្គការ​បាន​និយាយ​ពាក្យ​អសុរោះ មកកាន់​អ្នក​ពត៌មាន​យើង​ជា​ច្រើន ហើយ​បញ្ជា​អោយ​ខាង​អាវុធហត្ថ ដែល​ធ្វើការ​ជាមួយ​ឃាឃាំង​អ្នក​ព័ត៌មាន​កោះសន្តិភា​ព មិន​អោយ​ផ្តិត​យក​រូបភាព​ឡើយ ដោយ​សំអាង​ថា​ខាង​អង្គការ​មិន​បាន​អនុញាត ។

​ដោយ​មិន​ចង់​ប្រកែក​វែកញែក​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​ទាំងនោះ ភ្នាក់ងា​យើង​បាន​តប​ថា “​ខ្ញុំ​ឈរ​ថត​នៅលើ​ផ្លូវ​សាធារណៈ ហើយ​ឡាន​ដឹកឈើ​ល្មើសច្បាប់​ក៏​នៅ​លើ​ផ្លូវ​សាធារណៈ គ្រាន់តែ​ថត​យក​រូបភាព​មក​ផ្សាយ​ខុស​ដែរ​មែន​ទេ​”​។ ការ​ប្រកែក​គ្នា​នេះ​ធ្វើអោយ​
​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ចេញ​មក​ចោមរោម​មើល​ដោយ​ម្នាក់ៗ​និយាយ​លាន់មាត់​ថា គ្រាន់តែ​ថត​ឈើ​ល្មើសច្បាប់ ដើម្បី​ចុះ​ផ្សាយ​ពត៌មាន ក៏​ហាមឃាត់​គេ​ដែរ អង្គការ​វ៉ា​យ​អេតធ្វើ​នេះ​ហាក់បីដូច​ជា​បិទ​សិទ្ឋិ​សេរីភាព​អ្នក​សារពត៌មាន​ពេក​ហើយ ។​

​អ្នកខ្លះ​ទៀត​លើកឡើងថា ទំនង​ជា​អស់លោក​មន្ត្រី​អង្គការ​ទាំងនោះ​យល់ថា កាលណា​ព័ត៌មាន​ចេញផ្សាយ​ថា មាន​បទល្មើស​ព្រៃឈើ​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ធ្វើអោយ​ថ្នាក់លើ ជាពិសេស​ពួក​ច្រមុះ​ស្រួច ដែល​ជា​ម្ចាស់​មូលនិធិ​ស្តីបន្ទោស​ថា មិនចេះ​ធ្វើការ​បណ្តោយ​អោយ​មានប​ទ​ល្មើស​ព្រៃឈើ​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង​។​

​បុរស​ម្នាក់​ឈ្មោះ ហ៊ី​រស់ នៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយថា ឈើ​ដែល​មេព្រៃ​ចាប់​ហើយ​ប្រគល់​មក​អោយ​ខាង​អង្គារ​វ៉ា​យ​អេតចាត់ការ​នេះ​គឺជា​ឈើ​របស់​ឈ្មួញ​ដ៏​មាន​ឥទ្ឋិពល​ម្នាក់​ដែល​មានស​ម្ព័​ន្ឋ​ភាព​ជិតស្និត​ជាមួយម​ន្ត្រី​អង្គការ​វ៉ា​យ​អេតនេះ​តែម្តង​។​

​ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ​ខ្លី បាន​និយាយថា ការ​ដែល​គេ​ហាម​មិនអោយ​ថត គឺ​គេ​មាន​បំណង​របស់​គេ ដែល​តែងតែ​អនុវត្ត​កន្លង​មក​នោះ គឺ​វិធី​ងាយៗ​ក្នុង​ការដោះស្រាយ​ជាមួយ​ម្ចាស់​ឈើ​នៅពេល​ក្រោយ​។​

​ក្រុម​មជ្ឍដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើងថា បទល្មើស​កើតមាន​ពេញបន្ទុក គេ​មិន​ដែល​ឃើញ​អស់លោក​ខាង​អង្គការ​ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ ឃើញ​តែ​ជំនាញ​ផ្សេងៗ​ចូល​មក​បង្ក្រាប​ហើយ​ប្រគល់អោយ​ទៅ​វិញ ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​ដក់​ស្ថាប័ន​ពាក់ព័ន្ឋ​សូមមេត្តា​ត្រួតពិនិត្យ​ភាព​អសកម្ម​របស់​ក្រុម​មន្ត្រី​អង្គការ​វ៉ា​យ​អេតប្រចាំការ​នៅ​តំបន់​ចំបក់​ក្រាំង​ដី​វ៉ា​យ​នេះ​ផង​បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ​ច្បាស់​ជារ​កាយ​ហិន​ហិច​ជាក់​ជា​មិនខានឡើយ​៕

 

img20171006r1 (3) img20171006r1 (4) img20171006r1 (1) img20171006r1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.