ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​យក​ចៅ​ទៅ​ចាក់​ថ្នាំ​នៅ​មន្ទីរពេទ្យ​ដូច​នាំ​ទៅ​ឲ្យ​រថយន្ត​បុក​ស្លាប់​គួរឲ្យ​សង្វេគ​ណាស់​…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អណោច​អ​ធ័ម ខណៈពេល​ជិះ​ម៉ូតូឌុប​ត្រឡប់មក​ពី​ចាក់​ថ្នាំ​នៅ​ឯ​មន្ទីរពេទ្យ ហើយ​ត្រូវ​រថយន្ត​ទួរីស​បុក​ម៉ូតូ​ពីក្រោយ​ដ៏​ពេញទំហឹង​។​

​ហេតុការណ៍​គួរឲ្យ​រន្ធត់​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៥​ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឲ្យដឹងថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ គេ​ឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គ្នា​បី​នាក់​ក្នុងនោះ​មាន​ក្មេងស្រី​ម្នាក់​ផង​ដែរ ដោយ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ម៉ូតូ​នោះ​ក៏​បើក​ភ្លើង​សញ្ញា​បត់​ឆ្លងផ្លូវ​ទៅ​ផ្នែក​ឆ្វេង​ដៃ​បំណង​ចូល​ផ្លូវលំ គាប់​ជួន​មាន​រថយន្ត​ម៉ាក​សាម​យ៉ុង​ដឹក​អ្នកដំណើរ​មក​ពី​ក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា គេច​មិន​ទាន់ ក៏​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្មេង​ស្រី​ជា​អ្នករួមដំណើ​របោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ស្លាប់​ភ្លាមៗ​មួយ​រំពេច ចំណែក​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​សាក្សី​ដដែល​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ប៉ះទង្គិច​គ្នា​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​នឹង​របួស​នោះ អ្នកបើកបរ​រថយន្ត​ក៏​លោត​ចុះ​រត់​សំដៅ​ស្រែ​គេចខ្លួន​បាត់​ស្រមោល​ឈឹង ដោយ​ទុក​រថយន្ត​ចត​ចោល​កណ្តាល​ទ្រូងផ្លូវ​តែម្តង​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នេះ ប៉ូលិស​ចរាចរណ៍​ស្រុក​ដែល​មក​វាស់វែង​បានឲ្យដឹងថា ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់​នេះ ត្រូវបាន​ជីដូន​ដឹក​តាម​ម៉ូតូ​ឌុប​ទៅ​ចាក់​ថ្នាំ​នៅ​ឯ​មន្ទីរពេទ្យ លុះ​ពេល​ជិះ​ម៉ូតូឌុប​ត្រឡប់មកវិញ ក៏​ត្រូវ​រថយន្ត​បុក​ស្លាប់​តែម្តង​។​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ សី​ុ​វ លី អាយុ​៣​ឆ្នាំ​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ចំណែក​ជីដូន ឈ្មោះ ញើ​ង គីម ភេទ​ស្រី អាយុ​៥០​ឆ្នាំ​របួស​មធ្យម ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ដោយឡែក ម្ចាស់​ម៉ូតូ​ឈ្មោះ ទឹម ធឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ របួសធ្ងន់ ជា​អ្នករត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ កំពត 1K-4437​។ ដោយឡែក​រថយន្ត​បង្ក​ម៉ាក​សាម​យ៉ុង​ពាក់​ស្លាក​លេខ ភ្នំពេញ 2S-6370 អ្នកបើកបរ​គេចខ្លួនបាត់ ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ហើយ​។​

​ក្រោយ​ពី​វាស់វែង ប៉ូលិស​ក៏​បាន​នាំយក​មធ្យោបាយ​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ចំណែក​សព​ក្មេងស្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​នាំ​ទៅកាន់​លំនៅឋាន​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ណា​រិទ្ធ​

 

img20171005r3 (1) img20171005r3 (2) img20171005r3 (3)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.